ជាតិ
ព្រលឹតដងស្ទឹងសៀមរាប ជាឆ្នាំងបាយរបស់លោក ឆ្លុន សុខ
24, Feb 2024 , 9:29 am        
រូបភាព
លោក ឆ្លុន សុខ កំពុងដកព្រលឹត នៅស្ទឹងសៀមរាប ក្រុងសៀមរាប កាលពីអំឡុងខែកុម្ភៈ ឆ្នាំ២០២៤ កន្លងទៅ។ រូបភាព ស៊ុល រ៉វី៕
លោក ឆ្លុន សុខ កំពុងដកព្រលឹត នៅស្ទឹងសៀមរាប ក្រុងសៀមរាប កាលពីអំឡុងខែកុម្ភៈ ឆ្នាំ២០២៤ កន្លងទៅ។ រូបភាព ស៊ុល រ៉វី៕
សៀមរាប៖ ស្ទឹងសៀមរាប ក្រុងសៀមរាប ត្រូវបានគេស្គាល់ថា​ជាស្ទឹង​ពិសិដ្ឋ​។ ស្ទឹងនេះ ក៏ជាឆ្នាំងបាយសំខាន់មួយប្រចាំគ្រួសារលោក ឆ្លុន សុខ អ្នក​ស្រុក​ពួក ដែលប្រកបរបបដកព្រលឹតលក់។ ៣ ឬ៤ថ្ងៃម្ដង លោកសុខ និងគ្រួសារ តែងមក​ដកព្រលឹតនៅស្ទឹងសៀមរាប ដើម្បីបោះដុំឱ្យឈ្មួញ ក្នុងតម្លៃ​៨០០រៀល ក្នុងមួយបាច់ ដែលមានទម្ងន់ប្រមាណ ១,២គីឡូក្រាម។ ​លោកអាចដកព្រលឹតពីស្ទឹងសៀមរាបនេះម្តងៗ បានចន្លោះពី៥០ ទៅ​១០០គីឡូក្រាម។ ក្រៅពីស្ទឹងសៀមរាប លោក ឆ្លុន សុខ ក៏ដកព្រលឹតនៅតាមប្រភពទឹកផ្សេងៗនៅក្នុងភូមិសាស្ត្រស្រុកពួក និងស្រុកអង្គរធំ នៃខេត្តសៀមរាបនេះដែរ។

 
សូមអញ្ជើញទស្សនាកិច្ចសម្ភាសខាងក្រោមនេះ រវាង លោក ស៊ុល រ៉វី នៃសារព័ត៌មានឌីជីថលថ្មីៗ និងលោក ឆ្លុន សុខ ដូចតទៅ៖
 

Tag:
 Thmeythmey
  ព្រលឹត
  ឆ្លុន សុខ
  ស្ទឹងសៀមរាប
  សៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com