ជាតិ
រដូវផ្ការំដួល បានមកដល់ហើយ!
26, Feb 2024 , 6:59 pm        
រូបភាព
សៀមរាប៖ មានក្លិនពិដោរ ផ្ការំដួល ត្រូវបានប្រជាជនកម្ពុជាស្គាល់យ៉ាងជាក់ថា ជាផ្កាតំណាងជាតិ។ រដូវប្រាំងនាខែកុម្ភៈនេះ ផ្កាពណ៌លឿង៣ស្រទាប់នេះ ចាប់ផ្ដើមសម្បូរហើយ នៅខេត្តសៀមរាប ដូចជាភ្នំគូលែន និងស្រុកបន្ទាយស្រីជាដើម។ លើសពីក្លិនក្រអូប ផ្លារំដួលត្រូវបានអ្នកលក់នៅសួនព្រះរាជដំណាក់ ជិតទីសក្ការៈព្រះអង្គចេក ព្រះអង្គចម ក្រងជាកម្រងសម្រាប់ ធ្វើជាខ្សែដៃ និងជាបាច់ផ្កាតូចៗ លក់ក្នុងតម្លៃ៣០០០រៀល ទៅ៤០០០រៀលប៉ុណ្ណោះ ឬអាចលើសនេះបន្តិចបន្តួច។ 
 
ក្រៅពីផ្កា ផ្លែរំដួលក៏ត្រូវបានគេយកមកបរិភោគផងដែរនៅពេលវាទុំ ក្លាយជាពណ៌ខ្មៅ សម្បុរដូចនឹងផ្លែព្រីងទុំ។ ពេលទុំផ្លែឈើនេះមានរសជាតិផ្អែម និងជូរអែម។ 
មកលេងសៀមរាប កុំភ្លេចផ្ការំដួល ជិតទីសក្ការៈព្រះអង្គព្រះអង្គចម!






















© រក្សាសិទ្ធិដោយ thmeythmey.com