កីឡាអន្តរជាតិ
អន្តរជាតិ
Casemiro ជំរុញម្ចាស់ក្លិបយកគំរូ Man City ដើម្បីកសាងក្រុម Man Utd ឡើងវិញ
04, Mar 2024 , 5:19 pm        
រូបភាព
Casemiro ខ្សែបម្រើក្រុម Manchester United ស្នើម្ចាស់គ្រប់គ្រងក្លិបថ្មីគួរតែប្រើប្រាស់ផែនការដែលក្រុម Manchester City បានប្រើក្នុងការអភិវឌ្ឍក្រុម ដើម្បីករសាងក្រុមបិសាចក្រហមឱ្យខ្លាំងដូចពីមុនឡើងវិញ។



ក្រុមរហស្សនាមបិសាចក្រហមរងបរាជ័យ លទ្ធផល ៣-១ ក្នុងកីឡដ្ឋាន Etihad ក្រោមថ្វីជើងក្រុមការពារជើងឯក Manchester City ក្នុងជំនួបក្រុមក្នុងទីក្រុងតែមួយ Manchester Derby។
 
Man Utd ចាញ់ការប្រកួត Derby លើកដំបូងចាប់តាំងពីលោក Sir Jim Ratcliffe បានទិញភាគហ៊ុនក្លិប ២៧,៧ភាគរយ នឹងជាការបញ្ជាក់ពីកម្រិតសមត្ថភាពរវាងក្រុមទាំងពីរថែមទៀត។
 
ទោះបីជាក្រុមកំពុងត្រូវបានគេមើលឃើញថា នឹងមានភាពវិជ្ជមានខ្លាំងចំពោះការចុះកិច្ចសន្យានាំយកកីឡាករមកពង្រឹងក្រុមសម្រាប់រដូវកាលក្រោយ ប៉ុន្តែកីឡាករ Casemiro បាននិយាយថាក្រុមបិសាចក្រហមត្រូវការពេលវែងឆ្ងាយថែមទៀតដើម្បីធ្វើឱ្យបានកម្រិត Man City ហើយក្រុមគួរយកគំរូពី Man City ចំពោះការងាររបស់ពួកគេ។
 
«នេះជាបំណងដ៏ធំ យើងត្រូវតែបន្ទាបខ្លួនដើម្បីទទួលយកថាពួកគេនៅពេលនេះ មិនមែននៅក្នុងប្រវត្តិសាស្ត្ររបស់ Manchester United ដូចមុននោះទេ ប៉ុន្តែពួកគេគឺជាក្រុមដែលត្រូវយកឈ្នះនៅថ្ងៃនេះ គ្រប់គ្នាចង់យកឈ្នះ Man City។ យើងមានគំរូរួចជាស្រេចនៅទីនេះ អ្វីដែល ​Man City បានធ្វើពួកគេពិតជាកំពុងធ្វើការងារបានយ៉ាងល្អ។»។ ខ្សែបម្រើសញ្ជាតិប្រេស៊ីលបាននិយាយប្រាប់ទូរទស្សន៍ ESPN បែបនេះ។
 
​លោក Ratcliffe មហាសេដ្ឋីអង់គ្លេស ក៏ធ្លាប់បានប្តេជ្ញាចិត្តថានឹងបំបាក់ភាពខ្លាំងរបស់ក្រុម Man City ដែលមានក្នុងរយៈពេលជាង ៣រដូវកាលចុងក្រោយមកនេះ។ ប៉ុន្តែបំណងនេះ មិនទាន់អាចទៅរួចឡើយ។
 
ត្រង់ចំណុចនេះ ​Casemiro ក៏បង្ហាញក្តីរីករាយ ដោយបានពោលដូច្នេះថា៖«ពិតណាស់ នៅពេលមានអ្នកចង់អភិវឌ្ឍកម្រិតក្លិប​​ វាតែងតែមានសារៈសំខាន់។ ច្បាស់ណាស់ថាក្រុមហ៊ុន និងម្ចាស់ថ្មីចង់ធ្វើរឿងនេះ ខ្ញុំគិតថាពួកគេមកដល់ នឹងធ្វើឱ្យមានភាពរីកចម្រើន។»៕
 

Tag:
 Casemiro
  Manchester United
© រក្សាសិទ្ធិដោយ thmeythmey.com