ជាតិ
យុវតីម្នាក់ ដែលចាញ់បោកមេខ្យល់ ទៅចិន ត្រូវបានជួយសង្គ្រោះ
11, Mar 2024 , 12:29 pm        
រូបភាព
ជនរងគ្រោះដែលបានបង្ហោះវីដេអូលើបណ្ដេញសង្គមស្នើសុំអន្តរាគមន៍។ រូបពី គណនីហ្វេសប៊ុក នាង ធីដា
ជនរងគ្រោះដែលបានបង្ហោះវីដេអូលើបណ្ដេញសង្គមស្នើសុំអន្តរាគមន៍។ រូបពី គណនីហ្វេសប៊ុក នាង ធីដា
ភ្នំពេញ៖ សមត្ថកិច្ចកម្ពុជា សហការជាមួយសមត្ថកិច្ចចិន បានជួយសង្គ្រោះយុវតីកម្ពុជាមួយរូប ដែលត្រូវបានគេជួញដូរទៅចិន។ បច្ចុប្បន្ន សមត្ថកិច្ចកម្ពុជា កំពុងត្រៀមបញ្ជូនជនរងគ្រោះមកកម្ពុជាវិញ។ នេះបើតាមអ្នកនាំពាក្យក្រសួងមហាផ្ទៃ។

 
កាលពីថ្ងៃទី៩មីនា ជនរងគ្រោះបានបង្ហោះវីដេអូលើគណនីហ្វេសប៊ុករបស់ខ្លួន ដោយអះអាងថា ជាអ្នករស់នៅខេត្តត្បូងឃ្មុំ ហើយត្រូវបានគេនាំយកទៅលក់នៅប្រទេសចិន។ «គេថាយកខ្ញុំមកធ្វើការ ប៉ុន្តែគេយកខ្ញុំមកលក់ ហើយគេយកខ្ញុំមកឱ្យយកប្ដីចិន គេចាប់ខ្ញុំឃុំ៦ខែ ហើយចាក់សោរពីក្រៅទៀត។ ខ្ញុំសំពះសុំជំនួយសម្ដេចយាយ សម្ដេចតា សម្ដេច ហ៊ុន សែន ជួយកូនចៅទៅវិញផង…»។ នេះជាសម្ថី ជនរងគ្រោះទទូច សុំឱ្យមានការជួយសង្គ្រោះ។ 
 
ករណីនេះ លោក ទូច សុឃៈ បានឱ្យដឹងថា ក្រោយពីបានឃើញវីដេអូខាងលើ លោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអន្តរាគមន៍ទៅមន្ត្រីពាក់ព័ន្ធនៅក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ រួមទាំងមន្ត្រីទូតកម្ពុជាប្រចាំប្រទេសចិនផងដែរ។ បន្ទាប់មក មន្ត្រីកម្ពុជា បានសហការគ្នាជាមួយសមត្ថកិច្ចចិន បានចុះទៅដល់ទីតាំងជនរងគ្រោះ  ដែលកំពុងរងការឃុំឃាំង ហើយក៏បានជួយសង្គ្រោះ នៅរសៀលថ្ងៃទី១០ មីនា។ 
 
អ្នកនាំពាក្យក្រសួងមហាផ្ទៃ អះអាងថា សមត្ថកម្ពុជា កំពុងរៀបបញ្ជូនជនរងគ្រោះមកកម្ពុជាវិញ ក្នុងពេលឆាប់ៗនេះ៕ 
 

Tag:
 ជួញដូរមនុស្ស
© រក្សាសិទ្ធិដោយ thmeythmey.com