ជាតិ
វីដេអូ
លោក ហ៊ុន ម៉ានី លើកទឹកចិត្តស្រ្តីបន្តប្រឡងចូលបម្រើការងារជាមន្រ្តី
12, Mar 2024 , 11:59 am        
រូបភាព
ក្រោយប្រកាសលទ្ធផលនៃការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ នាថ្ងៃទី១១ មីនា លោក ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានលើកទឹកចិត្តដល់ស្រ្តីឱ្យបន្តដាក់ពាក្យចូលប្រឡងបន្តទៀត។ សម្រាប់លោក ហ៊ុន ម៉ានី ស្រ្តីខ្មែរពិតជាមានសមត្ថភាពក្នុងការបំពេញការងារ មិនចាញ់បុរសឡើយ។



សូមបញ្ជាក់ថា ក្នុងចំណោមលទ្ធផលខាងលើ អង្គភាពប្រឆាំងអំពើពុករលួយ មានបេក្ខជនជាប់ចំនួន ៣៣នាក់ ក្នុងនោះ១៣នាក់ជាស្ត្រី, ក្រសួងសាធារណការ និងដឹកជញ្ជូន ជាប់ ៩៩នាក់ ក្នុងនោះស្ត្រី១៨នាក់ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាប់៥២នាក់ មាន១៧នាក់ ជាស្ត្រី៕
 

© រក្សាសិទ្ធិដោយ thmeythmey.com