កីឡាជាតិ
ជាតិ
ម្ចាស់​មេដាយ​ស៊ីហ្គេម និងស្តេចអុកអង្គរសង្ក្រាន្ត​១២​រូប ប្រជែងកៅអី​សម្រាប់​ក្រុម​ជម្រើស​ជាតិ
13, Mar 2024 , 8:29 am        
រូបភាព
សុខ លឹមហេង ប្រកួតអុកចត្រង្គ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម នៅកម្ពុជា
សុខ លឹមហេង ប្រកួតអុកចត្រង្គ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម នៅកម្ពុជា
សហព័ន្ធកីឡាអុកចត្រង្គកម្ពុជា នឹងរៀបចំការប្រកួតជ្រើសរើសកីឡាករជម្រើសជាតិឆ្នាំ២០២៤ ដែលនឹងធ្វើនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ នៅភោជនីយដ្ឋានកាលម៉ែត្រ។ ការប្រកួតនេះ នឹងចម្រាញ់យកតែ ៦រូប ខណៈសមាសភាពចូលរួម ១២នាក់ សុទ្ធតែម្ចាស់មេដាយស៊ីហ្គេម និងជាស្ដេចអុកអង្គរសង្ក្រាន្ដ។



យោងតាមសេចក្ដីប្រកាសកាលពីរសៀលថ្ងៃទី១១ ខែមីនា សហព័ន្ធអុកចត្រង្គកម្ពុជា បានរើសកីឡាករ ដែលមានសមត្ថភាពខ្លាំង និងមានស្នាដៃចំនួន ១២រូប មកប្រកួតដើម្បីចម្រាញយក ត្រឹមតែ៦រូប មកធ្វើជាក្រុមជម្រើសជាតិ សម្រាប់ត្រៀមប្រកួតព្រឹត្តិការណ៍អន្ដរជាតិនានា។
 
កីឡាករ ១២រូបនោះ មានដូចជា៖ 
 
១-កីឡាករ សុខ លឹមហេង ម្ចាស់មេដាយមាសស៊ីហ្គេម និងជាស្ដេចអុកអង្គរសង្ក្រាន្ដ ឆ្នាំ២០២៣
២-កីឡាករ ឈាវ បូរ៉ា ម្ចាស់មេដាយប្រាក់ស៊ីហ្គេម និងជើងឯករងស្ដេចអុកអង្គរសង្ក្រាន្ដ ឆ្នាំ២០២៣
៣-កីឡាករ យ៉ាន សុខលាង ម្ចាស់មេដាយប្រាក់ស៊ីហ្គេម
៤-កីឡាករ សំ កក្កដា ម្ចាស់មេដាយប្រាក់ស៊ីហ្គេម
៥-កីឡាករ ម៉េង សេរីសម្បត្តិ ម្ចាស់មេដាយប្រាក់ស៊ីហ្គេម
៦-កីឡាករ ប៊ិន គាសេង ម្ចាស់មេដាយប្រាក់ស៊ីហ្គេម
៧-កីឡាករ ឆយ វីរ៉ា ម្ចាស់មេដាយប្រាក់ស៊ីហ្គេម
៨-កីឡាករ ប៊ូ ប៉ុណ្ណម៉ាលីកា ម្ចាស់មេដាយប្រាក់ស៊ីហ្គេម
៩-កីឡាករ ជា ស៊ីដេត ម្ចាស់មេដាយប្រាក់ស៊ីហ្គេម 
១០-កីឡាករ នូ ច័ន្ទផានិត ម្ចាស់មេដាយសំរិទ្ធស៊ីហ្គេម
១១-កីឡាករ ហេង សៅឌី ស្ដេចអុកអង្គរសង្ក្រាន្ដឆ្នាំ២០១៧
១២-កីឡាករ សុខ ប៊ុនថន ម្ចាស់ជ័យលាភីលេខ៣ ជើងឯកថ្នាក់ជាតិឆ្នាំ២០២៣។
 
ចំពោះការប្រកួតនេះ សហព័ន្ធកីឡាអុកចត្រង្គកម្ពុជា បែងចែកជា៣ក្រុម ដោយក្នុងក្រុមនីមួយៗ មានកីឡាករចំនួន ៤រូប ហើយក្នុង១ក្រុមយក តែ២រូបប៉ុណ្ណោះ។ ការប្រកួតនេះ ធ្វើតែរយៈពេល ១ថ្ងៃ គឺចាប់ពីព្រឹកម៉ោង ៨:០០ ដល់ម៉ោង ៤:០០រសៀល ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤៕
 

Tag:
 អុកចត្រង្គកម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com