កីឡាជាតិ
ជាតិ
Raid Amazones ៖ បេសកកម្មថ្ងៃទីមួយ អត្តពលិកស្រ្តី២៧៥នាក់ រត់ពីប្រាសាទតាព្រហ្ម ទៅប្រាសាទបី
15, Mar 2024 , 8:04 am        
រូបភាព
អត្តពលិកស្រ្តី២៧៥នាក់ រត់ចម្ងាយ១៥គីឡូម៉ែត្រ ពីប្រាសាទតាព្រហ្ម ទៅប្រាសាទបី នាព្រឹកថ្ងៃទី១៥ មីនា ២០២៤។
អត្តពលិកស្រ្តី២៧៥នាក់ រត់ចម្ងាយ១៥គីឡូម៉ែត្រ ពីប្រាសាទតាព្រហ្ម ទៅប្រាសាទបី នាព្រឹកថ្ងៃទី១៥ មីនា ២០២៤។
សៀមរាប៖ រត់ចម្ងាយ១៥គីឡូម៉ែត្រ ពីប្រាសាទតាព្រហ្ម ទៅប្រាសាទបី ជាបេសកកម្មថ្ងៃទីមួយ របស់អត្តពលិកស្ត្រី២៧៥នាក់ ដែលចូលកម្មវិធី Raid Amazones។ ព្រឹត្តិការណ៍លំដាប់ពិភពលោកនេះ រៀបចំនៅលើទឹកដីអង្គរ ចាប់ពីថ្ងៃទី១៥ ដល់២០ មីនា។


 
ចេញដំណើរពីប្រាសាទតាព្រហ្ម អត្តពលិកទាំងនេះ ត្រូវឆ្លងកាត់ប្រាសាទតាកែវ, ប្រាសាទតានៃ, មុខប្រាសាទព្រះខ័ន, ខ្លោងទ្វារអង្គរធំ រួមមានខ្លោងទ្វារជ័យ, ខ្លោងទ្វារខ្មោច និងខ្លោងទ្វារទន្លេអុំ រហូតដល់ទីបញ្ចប់ នៅប្រាសាទបី។
 

សម្រាប់កម្មវិធីនាថ្ងៃទី១៥ មីនានេះ ក្រៅពីរត់ចម្ងាយហើយ អត្តពលិកទាំងអស់ នឹងត្រូវស្វែងយល់ពីទំនៀមទម្លាប់ ប្រពៃណី និងការរស់នៅប្រចាំ របស់ប្រជាពលរដ្ឋអ្នកស្រុកអង្គរថែមទៀតផង។
 
បេក្ខនារីដែលចូលរួមប្រកួតប្រជែងសរុបមានចំនួន២៧៥នាក់ ដោយមានសរុប១១២ក្រុម ក្នុងនោះ៩១ក្រុមមានសមាជិក២នាក់ និង៣១ក្រុម មានសមាជិក៣នាក់។ ក្រុមភាគច្រើនបំផុតគឺក្រុមស្ត្រីបារាំង។
 
រត់ ជិះកង់ ចែវទូក ដំណើរស្វែងរកកំណប់អាថ៌កំបាំង ផ្សងព្រេងក្នុងព្រៃធម្មជាតិ និងការឈ្វេងយល់ពីជីវិតប្រចាំថ្ងៃរបស់អ្នកស្រុក..។ ទាំងនេះ ជាការទទួលបាននូវបទពិសោធន៍ដ៏អស្ចារ្យរបស់បេក្ខនារីក្នុងព្រឹត្តិការណ៍លំដាប់ពិភពលោក Raid Amazones ដែលនឹងវិលមកកាន់ទឹកដីអង្គរសារជាថ្មី ក្រោយខកខានអស់រយៈពេល៦ឆ្នាំ។

អត្ថបទទាក់ទង
កម្ពុជា ជាពិសេសតំបន់សៀមរាប-អង្គរ ធ្លាប់ជាគោលដៅនៃព្រឹត្តិការណ៍ចំនួន៣លើករួចមកហើយ គឺក្នុងឆ្នាំ២០១៤, ឆ្នាំ២០១៧ និងឆ្នាំ២០១៨។ ឆ្នាំ២០១៤ ជាដែលមានចំនួនចូលរួមច្រើនជាងគេបំផុតក្នុងចំណោមព្រឹត្តិការណ៍ទាំង២៤លើកកន្លងមក ដោយមានបេក្ខនារីសរុបដល់ទៅ៣៤៥នាក់។
 

Tag:
 Raid Amazones
© រក្សាសិទ្ធិដោយ thmeythmey.com