ជាតិ
វីដេអូ
នាយយ៉ាន ឆ្ងល់ក្នុង​នំ​ស្លឹក​ចាក គ្មាន​ផ្លែ​ចាក​
16, Mar 2024 , 3:19 pm        
រូបភាព
 រូបភាព សប្ដាហ៍ទី11
រូបភាព សប្ដាហ៍ទី11
​​​​​​នៅតំបន់​សមុទ្រ​ អ្នកលក់​ផ្លែឈើ​ មានច្រើន​ និងលក់ផ្លែឈើច្រើនប្រភេទ។ ប៉ុន្តែ​មាន​ផ្លែឈើ​មួយ​ប្រភេទ ដែល​ដើម​របស់​វា​ដុះ​តែនៅ​ទឹកដីជាប់​សមុទ្រប៉ុណ្ណោះ ពោល​នោះគឺ​ផ្លែ​ចាក​។ ជារៀងរាល់​ថ្ងៃ ​​​ ​​អ្នកស្រី ផាត ស្រីនួន ដែលជា​អ្នកក្រុង​​​ព្រះ​សីហនុ ចេញ​ទៅ​ព្រៃ​យក​ស្លឹកចាក ធ្វើ​នំ។ គាត់​មិន​យក​ផ្លែ​ចាកទេ ពី​ព្រោះ​ក្នុង​នំស្លឹកចាក​មាន ម៉្សៅ​អង្ករដំណើប សាច់ដូងខ្ចី ខ្ទិះដូង និង​គ្រាប់​ល្ង ប៉ុន្តែ​គ្មាន​ផ្លែចាកទេ។




លាងទឹក​ហើយ អ្នកស្រីនួន ​យក​កន្ត្រៃទៅកាត់ស្លឹក​ចាកត្រឹម៤សង់ទីម៉ែត្រ លើ៤០សង់ទីម៉ែត្រ។ បន្ទាប់​មក​គាត់លាយ​គ្រឿងផ្សំទាំងអស់។ រួចរាល់ គាត់​យក​វា​ទៅ​ដាក់​លើ​ស្លឹក​។ ក្រោយ​បាន​វេច​ក្នុង​ស្លឹក​ចាក​៣​ទៀត សម្រាប់​នំ​មួយ។ គាត់ប្រមូល​នំ​៥ជាមួយគ្នា ទៅ​ដោត​ឈើចង្កាក់ ទៅ​អាំង។ អាំង​ហើយ អ្នកស្រីនួន ផ្ដុំ​២ផ្ទាំង​ជាមួយគ្នា ចងជាមួយ​កៅស៊ូ​ធ្វើ​ជា​១ដុំ នំ​ចំនួន១០នំ លក់​៦០០០រៀល។ នំ​នេះ​វា​ស្វិត​ ប្រវែង​ប្រហែល១២សង់ទីម៉ែត្រ ទទឹង​ប្រហែល​៣​សង់ទីមែត្រ។ វា​តូច​និង​ស្ដើង ដើម្បី​ស្រួល​អាំង។ 
 
អ្នក​វិទ្យាសាស្ត្រ​ហៅ​ផ្លែ​ចាក ជា​ភាសា​ឡាតាំងថា ៖ « nypa fruticans »។ ផ្លែ​ឈើនេះ​ផ្អែម ក៏​ប៉ុន្តែ​វា​ពិបាក​ដាំ និង​ពិបាក​ឃើញ​ ក្នុង​​ព្រៃ​ក្បែរដៃ​ព្រែក ពី​ព្រោះ​ដើមចាក​មិន​សូវ​ផលិត​ផ្លែ​ច្រើន​ប៉ុន្មានទេ។ នេះ​ជា​មូលហេតុ​ដែល​គ្មាន​ទី​ផ្សារ។ ដើមឈើ​នេះមាន​រូបរាង​ស្រដៀង​ដូង។ គេ​ប្រើ​ផ្លែចាក​ធ្វើជាថ្នាំ សម្រាប់​ក្រពាក់ ពោះវៀន និង​សម្រាប់​ជំងឺទឹកនោមផ្អែម៕

© រក្សាសិទ្ធិដោយ thmeythmey.com