កីឡាជាតិ
ជាតិ
ទោះសមត្ថភាពខ្លាំង ប៉ុន្ដែអត្តពលិកមិនស្វែងយល់ពីសេះ ក៏មិនអាចប្រកួតឈ្នះគេទេ
16, Mar 2024 , 8:59 pm        
រូបភាព
លោក សាត សាវីត គ្រូជំនួយបង្វឹកជិះសេះ បាននិយាយថា កីឡានេះ មិនមានភាពងាយស្រួលទេ ព្រោះរាល់ពេលប្រកួត និងហ្វឹកហាត់ កីឡាករ-កីឡាការិនី ត្រូវការស្វែងយល់ពីសេះ។ ដោយឡែក ការប្រកួតអន្ដរជាតិនៅក្រៅប្រទេស មិនតម្រូវឲ្យអត្ដពលិក យកសេះរបស់ខ្លួន ទៅចូលរួមប្រកួតទេ។ ដូច្នេះអ្នកទាំងនោះ ត្រូវការពេលវេលា ២-៣ថ្ងៃ ដើម្បីស្វែងយល់ពីសេះ មុនពេលប្រកួត។

គ្រូបង្វឹករូបនេះ បន្ថែមទៀតថា សមត្ថភាពកីឡាករ-កីឡាការិនីកម្ពុជា មានកម្រិតប្រហាក់ប្រហែលនិងអន្ដរជាតិដែរ ប៉ុន្ដែអ្វី ដែលកម្ពុជា ត្រូវបំពេញបន្ថែមនោះ គឺទីតាំងប្រកួត និងចំនួនសេះ ដើម្បីឲ្យអត្តពលិកកម្ពុជា អាចហ្វឹកហាត់គ្រប់គ្រាន់។

 

Tag:
 ជាតិ កីឡាជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com