ជាតិ
ពាក់ស្បែកជើងចូលក្នុងព្រះវិហារ! ស្នងការរងខេត្តកំពង់ចាម ចេញមុខសុំទោសជាសាធារណៈ
17, Mar 2024 , 3:55 pm        
រូបភាព
លោក ជា ធារិទ្ធ ស្នងការរងនគបាលខេត្តកំពង់ចាម  ចេញមុខសំទោសជាសាធារណៈនូវកំហុសឆ្គងរបស់ខ្លួនដែលពាក់ស្បែកជើងចូលក្នុងព្រះវិហារ កាលពីថ្ងៃទី១៤មីនា ឆ្នាំ២០២៤។
លោក ជា ធារិទ្ធ ស្នងការរងនគបាលខេត្តកំពង់ចាម ចេញមុខសំទោសជាសាធារណៈនូវកំហុសឆ្គងរបស់ខ្លួនដែលពាក់ស្បែកជើងចូលក្នុងព្រះវិហារ កាលពីថ្ងៃទី១៤មីនា ឆ្នាំ២០២៤។
លោក ជា ធារិទ្ធ ស្នងការរងនគបាលខេត្តកំពង់ចាម ទទួលផែនការងារសន្តិសុខ បានចេញសុំទោសជាសាធារណៈចំពោះកំហុសខុសឆ្គងរបស់ខ្ញុំ ដែលបានពាក់ស្បែកជើងចូលក្នុងព្រះវិហារ។ ការសុំទោសជាសាធារណៈ ធ្វើឡើងបន្ទាប់ពីមានប្រតិកម្មពីមហាជន ជាពិសេសពីសំណាក់សម្តេច ហ៊ុន សែន ដែលជាអតីតនាយករដ្ឋមន្ត្រី។

 
នារសៀលថ្ងៃទី១៧មីនានេះ លោក ជា ធារិទ្ធ បានទទួលស្គាល់នូវកំហុសរបស់ខ្លួនដោយអចេតនា ដែលបានប្រព្រឹត្តិឡើងកាលពីថ្ងៃទី១៤មីនា ឆ្នាំ២០២៤ ដែលបានពាក់ស្បែកជើងចូលក្នុងព្រះវិហារមួយកន្លែង នៅខេត្តកំពង់ចាម។ បើតាមការសុំទោសជាសាធារណៈរបស់លោក ធារិទ្ធ គ្រានោះ លោកជាមួយក្រុមការងារដែលដឹកនាំដោយលោក ស្រី សុភ័ក្រ្ត អភិបាលរងខេត្តកំពង់ចាម បានចុះត្រួតពិនិត្យទីតាំងរៀបចំ និងត្រៀមលក្ខណៈការពារសន្តិសុខ សណ្តាប់ធ្នាប់ សម្រាប់ពិធីបុណ្យឆ្លងសងសមិទ្ធផលនានារបស់វត្តទួលរកា ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។
 
 
« ខ្ញុំនិងថ្នាក់ដឹកនាំ បានត្រួតពិនិត្យជុំវិញបរិវេណវត្ត បន្ទាប់មកក៏បន្តឡើងទៅត្រួតពិនិត្យក្នុងព្រះវិហារ តែដោយស្ថានភាពប្រញាប់ប្រញ៉ាល់ គួបផ្សំនឹងការធ្វេសប្រហែសរបស់ខ្ញុំបាទ ធ្វើឲ្យខ្ញុំភ្លេចខ្លួន មិនបានដោះស្បែកជើងមុននឹងចូលទៅក្នុងព្រះវិហារដែលធ្វើឲ្យមានការប៉ះពាល់ដល់ តម្លៃសីលធម៌ ទំនៀមទម្លាប់ ប្រពៃណី ព្រះពុទ្ធសាសនាជាទីជាទីគោរពសក្ការៈ» ។ នេះជាការលើកឡើងរបស់លោក ជា ធារិទ្ធ ដែលបាននូវសោកស្តាយយ៉ាងខ្លាំង និងទទួលស្គាល់កំហុសឆ្គងដែលកើតឡើងដោយអចេតនា។ 
 
ស្នងការរងខេត្តកំពង់ចាមរូបនេះ បន្តនិយាយយ៉ាងដូច្នេះ ៖ «ខ្ញុំបាទ សូមគោរពសុំខមាទោសដោយស្មោះ ចំពោះ ព្រះសង្ឃគ្រប់អង្គ សម្តេចតេជោ សម្តេចបរវធិបតី ថ្នាក់ដឹកនាំ គ្រប់ជាន់ថ្នាក់ និងសាធារណជនទាំងអស់។ ខ្ញុំបាទសន្យាថា និងមិនឲ្យកើតមានកំហុសឆ្គងបែបនេះបន្តទៀតឡើយ។ ក្នុងនោះដែរ ខ្ញុំបាទនឹងខិតខំប្រតិបត្តិទៅតាមធម៌វិន័យ គន្លង ព្រះពុទ្ធសាសនា ឲ្យបានល្អ»៕

អត្ថបទទាក់ទង
 

© រក្សាសិទ្ធិដោយ thmeythmey.com