ជាតិ
បទសម្ភាសន៍
ព័ត៍មានសុខភាព
វីដេអូ
វ័យ​ត្រឹម​១៤ឆ្នាំ តែ​ សុភ័ក្រ យល់​ដឹង​ច្រើន​ពីបញ្ហា​សុខភាពក្មេងស្រី ហើយ​ចេះចែក​រំលែក​ដល់មិត្ត​រួម​សាលា
18, Mar 2024 , 7:59 pm        
រូបភាព
រតនគិរី៖ យុវតី សុភ័ក្រ ជាប្រធានក្រុម«មិត្តអប់រំមិត្ត» នៅវិទ្យាល័យតាវែង ក្នុងស្រុកតាវែងខេត្តរតនគិរី។  មិត្តអប់រំមិត្ត  ជាក្រុមសិស្សមួយក្រុម ដែលធ្វើការងារលើការអប់រំពីបញ្ហាសុខភាពផ្លូវភេទការរៀបការវ័យក្មេង និងការថែទាំអនាម័យអំឡុងពេលមករដូវដល់សិស្សក្នុងសាលារៀនដើម្បីជួយឱ្យក្មេងស្រីមានការយល់ដឹង និងកាត់បន្ថយការរៀបការវ័យក្មេង។
 
រៀនត្រឹមថ្នាក់ទី៨ យុវតីជនជាតិដើមភាគតិចព្រៅសុភ័ក្រ ហ៊ាននិយាយពីបញ្ហាសុខភាពផ្លូវភេទ និងបញ្ហាអនាម័យពេលមករដូវ ទៅកាន់ក្មេងស្រី និងសិស្សរួមសាលាខ្លួនយ៉ាងក្លាហានគ្មានខ្មាសអៀនឡើយ។ សុភ័ក្រ បានឱ្យដឹងថាមូលហេតុដែលខ្លួនស្ម័គ្រចិត្តធ្វើជាមិត្តអប់រំមិត្ត ព្រោះចង់ចែករំលែកបទពិសោធន៍និងចំណេះដឹងដែលទទួលបានពីលោកគ្រូអ្នកគ្រូ និងអង្គការផ្សេងៗ ទៅកាន់មិត្តរួមថ្នាក់ និងសិស្សផ្សេងៗទៀត ដើម្បីជួយកាត់បន្ថយបញ្ហាដែលក្មេងស្រីបានជួបប្រទះ។  យុវតី សុភ័ក្រ បានរៀបរាប់ដូច្នេះ៖ «ខ្ញុំមានមោទកភាពដែលខ្ញុំជាអ្នកអប់រំគេ ហើយខ្ញុំបានផ្ទេរចំណេះដឹងដែលមានទៅកាន់មិត្តរួមសាលា»៕
 
ដើម្បីជ្រាបច្បាស់សូមលោកអ្នកទស្សនាវីដេអូខាងក្រោម៖
 

Tag:
 រតនគិរី
© រក្សាសិទ្ធិដោយ thmeythmey.com