ជាតិ
វីដេអូ
លោក ហេង សុផាន់ណារិទ្ធ ឱ្យកម្មកររាយការណ៍ បើថៅកែមិនចុះបញ្ជី ប.ស.ស
22, Mar 2024 , 12:03 pm        
រូបភាព
លោក ហេង សុផាន់ណារិទ្ធ អគ្គនាយករងបេឡាជាតិសន្តិសុខសង្គម (ប.ស.ស)។ រូបពី អុកស្វាម
លោក ហេង សុផាន់ណារិទ្ធ អគ្គនាយករងបេឡាជាតិសន្តិសុខសង្គម (ប.ស.ស)។ រូបពី អុកស្វាម
ភ្នំពេញ៖ លោក ហេង សុផាន់ណារិទ្ធ អគ្គនាយករងបេឡាជាតិសន្តិសុខសង្គម (ប.ស.ស) អំពាវនាវឱ្យកម្មកររាយការណ៍ទៅ ប.ស.ស ដើម្បីចុះអធិការកិច្ច បើថៅកែរោងចក្រ ចុះបញ្ជីសមាជិក ប.ស.ស ដល់កម្មករ។

 
ក្នុងវគ្គបណ្ដុះបណ្ដាលអ្នកសារព័ត៌មាន ស្ដីពី របបសន្តិសុខសង្គមនៅកម្ពុជា នៅសណ្ឋាគារកាំប៉ូឌីយ៉ាណា នាថ្ងៃទី២១មីនា ឆ្នាំ២០២៤ លោក សុផាន់ណារិទ្ធ ទទូចឱ្យនិយោជកនៃរោងចក្រសហគ្រាស ដែលមានកម្មករច្រើន ទៅចុះឈ្មោះពួកគេឱ្យបានគ្រប់គ្នា។ 
 
ទន្ទឹមនឹងនេះ លោក សុផាន់ណារិទ្ធ ជំរុញឱ្យកម្មករដែលកំពុងធ្វើការ ដោយគ្មានប័ណ្ណ ប.ស.ស រាយការណ៍ទៅក្រុមការងារជំនាញ ដើម្បីចាត់វិធានការតាមច្បាប់លើរោងចក្រសហគ្រាសសាមី។ 
 
សូមអញ្ជើញទស្សនាបទសម្ភាសរវាងក្រុមអ្នកសារព័ត៌មាន និងលោក សុផាន់ណារិទ្ធ៖


«បើសាមីខ្លួនដឹង មិនមានចុះឈ្មោះក្នុងប្រព័ន្ធបេឡាជាតិសន្តិសុខសង្គមទេ សាមីខ្លួនអាចទាក់ទងទៅលេខ ១២៨៦ និង១២៩៧ របស់ ប.ស.ស និងក្រសួងការងារបាន…។ ក្រុមការងារយើងនឹងកត់ទីតាំងរោងចក្រនោះ ហើយនឹងចុះទៅពិនិត្យ»។ អគ្គនាយករងបេឡាជាតិសន្តិសុខសង្គម ប្រាប់ទៅកម្មករបែបនេះ ហើយអះអាងថា បើរកឃើញ រោងចក្រណា លាក់ចំនួនកម្មករដោយមិនចុះបញ្ជីជាសមាជិក ប.ស.ស ដល់បុគ្គលិកទេនោះ ក្រុមការងារ នឹងពិន័យថៅកែរោងចក្រ។ 
 
ជាមួយគ្នាដែរ លោក សុផាន់ណារិទ្ធ អំពាវនាវឱ្យកម្មករទាញយកកម្មវិធី ប.ស.ស ទៅប្រើប្រាស់លើទូរស័ព្ទ ដើម្បីងាយស្រួលតាមដានព័ត៌មានពាក់ព័ន្ធនឹង ប.ស.ស រួមទាំងពិនិត្យមើលការបង់ប្រាក់ប្រចាំខែផងដែរ៕ 

Tag:
 កម្មករ
  ប.ស.ស
© រក្សាសិទ្ធិដោយ thmeythmey.com