ជាតិ
ក្រសួងយុត្តិធម៌ នឹងរៀបចំមហាសន្និបាតលើកទី១
22, Mar 2024 , 6:59 pm        
រូបភាព
ភ្នំពេញ៖ ក្រសួងយុត្តិធម៌ នឹងរៀបចំមហាសន្និបាត បូកសរុបលទ្ធផលការងារវិស័យុត្តិធម៌ទូទាំងប្រទេស ប្រចាំឆ្នាំ២០២៣ និងកំណត់ទិសដៅការងារអាទិភាព ចាប់ពីថ្ងៃទី២៧ ដល់២៩មីនា ។  នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងយុត្តិធម៌ ចេញថ្ងៃទី២២ មីនា ឆ្នាំ២០២៤។

 
ក្រសួងយុត្តិធម៌ អះអាងថា «មហាសន្និបាតលើកទី១ សម្រាប់វិស័យយុត្តិធម៌នេះ ធ្វើឡើងក្នុងគោលបំណង ពិនិត្យ វាយតម្លៃនិងបូកសរុបលទ្ធផលការងារ ដែលវិស័យយុត្តិធម៌សម្រេចបានក្នុងឆ្នាំ២០២៣ុំ។ ជាពិសេសពិនិត្យ និងដោះស្រាយបញ្ហាប្រឈម ក្នុងវិស័យយុត្តិធម៌ និងកំណត់ទិសដៅការងារជាអាទិភាពបន្ត ដើម្បីលើកកម្ពស់ប្រសិទ្ធភាព នៃការអនុវត្តច្បាប់ និងប្រសិទ្ធភាពនៃការងារកែទម្រង់ប្រព័ន្ធយុត្តិធម៌នៅកម្ពុជា។ 
 
ក្រសួងនឹងរៀបចំមហាសន្និបាតនេះ នៅសណ្ឋាគារ Garden City នៅមហាវិថីឈ្នះឈ្នះ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ មហាសន្និបាតនេះ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌, លោក ជីវ កេង ប្រធានតុលាការកំពូល និង លោកស្រី ជា លាង អគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមតុលាការកំពូល នឹងអញ្ជើញចូលរួម រួមទាំងអ្នកពាក់ព័ន្ធប្រមាណ៧០០នាក់។
 
អ្នកនាំក្រសួងយុត្តិធម៌ នឹងរៀបចំសន្និសីទសារព័ត៌មានមួយ នៅម៉ោង៥ល្ងាច នាថ្ងៃទី២៩ មីនា ដើម្បីបង្ហាញលទ្ធផលនៃមហាសន្និបាត៕
 

Tag:
 ក្រសួងយុត្តិធម៌
© រក្សាសិទ្ធិដោយ thmeythmey.com