កីឡាអន្តរជាតិ
អន្តរជាតិ
លោក Southgate ច្រានចោលព័ត៌មានជុំវិញការងារកំពូលនៅ Man Utd
24, Mar 2024 , 4:06 pm        
រូបភាព
លោក Gareth Southgate គ្រូបង្វឹកក្រុមជម្រើសជាតិអង់គ្លេស ច្រានចោល របាយការណ៍មួយ ដែលបានអះអាងថា លោកកំពុងជជែកជាមួយម្ចាស់ក្លិប Manchester United ដើម្បីទទួលការងារនៅក្នុងក្លិបមួយនេះ។ លោក Southgate ចាត់ទុករឿងនេះ មិនពិតទាំងស្រុង និងមិនផ្តល់ការគោរពដល់លោក។

មុនកាលប្រកួត Euro 2024 មកដល់ លោក Southgate មិនទាន់មានការសម្រេចលើកិច្ចសន្យាថ្មីណាមួយឡើយ ជាមួយអង់គ្លេស។ ការប្រកួតពានរង្វាន់ដ៏ធំប្រចាំតំបន់អឺរ៉ុបទៀតសោត ក៏ជាពានរង្វាន់ដ៏ធំទី៤ ដែលបុរសសញ្ជាតិអង់គ្លេស បានដឹកនាំក្រុមរហស្សនាមតោកំណាចប្រកួតប្រជែង។
 
«ខ្ញុំបានផ្តោតអារម្មណ៍នៅក្នុងការប្រកួតពានរង្វាន់ទ្វីបអឺរ៉ុប European Championship។  ខ្ញុំប្រាកដជាមិននិយាយជាមួយអ្នកផ្សេងមុនពេលនេះទេ។ ខ្ញុំមិនដែលទាំងមានរឿងកើតឡើង ។ ខ្ញុំនៅទីនេះប្រាំបីឆ្នាំក្នុងការងារមួយនេះ ខ្ញុំនឹងមិនសប្បាយចិត្តនិយាយជាមួយអ្នកផ្សេងនោះទេ ពេលខ្ញុំកំពុងធ្វើការងារ។»។ លោក Southgate បាននិយាយបែបនេះក្នុងសន្និសីទកាសែត។
  


បើតាមសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយអង់គ្លេស បុរសវ័យ ៥៣ឆ្នាំ គឺស្ថិតក្នុងគម្រោងបេក្ខភាពរបស់លោក Jim Ratcliffe ក្នុងការជំនួសលោក Erik ten Hag ប្រសិនបើបុរសសញ្ជាតិហូឡង់ ចែកផ្លូវជាមួយក្លិបស្ថិតក្នុងកីឡដ្ឋាន Old Trafford។
 
ដោយឡែករាត្រីថ្ងៃទី២៣​ ខែមីនា ក្រុមតោកំណាចអង់គ្លេស បានប្រកួតជំនួបមិត្តភាព រង់បរាជ័យក្រោមថ្វីជើងក្រុមប្រេស៊ីល លទ្ធផល ១-០ ក្នុងកីឡដ្ឋាន Wembley មុនពេលទៅប៉ះក្រុមប៊ែលហ្ស៊ិកនៅ ៣ថ្ងៃ បន្ទាប់ ក្នុងកីឡដ្ឋានដដែល៕
 
 

Tag:
 Gareth Southgate
  Manchester United
© រក្សាសិទ្ធិដោយ thmeythmey.com