កីឡាជាតិ
ជាតិ
ទេសចរ អាចជិះទូកក្តោងឥតគិតថ្លៃ ក្នុងព្រឹត្តិការណ៍បង្ហោះខ្លែងអន្តរជាតិ នៅព្រះសីហនុ
29, Mar 2024 , 9:09 am        
រូបភាព
ការប្រកួតទូកក្ដោង រូបពីសហព័ន្ធទូកក្ដោងកម្ពុជា
ការប្រកួតទូកក្ដោង រូបពីសហព័ន្ធទូកក្ដោងកម្ពុជា
ស្របពេលព្រឹត្តិការណ៍បង្ហោះខ្លែងអន្ដរជាតិ Sky Fest នៅទីខេត្តព្រះសីហនុ សហព័ន្ធកីឡាទូកក្ដោងកម្ពុជា នឹងបង្ហាញពីការជិះទូកក្ដោងដោយអត្ដពលិកកម្ពុជា ហើយក៏បើកឲ្យភ្ញៀវជាតិ និងអន្ដរជាតិ ជិះសាកល្បងដោយឥតគិតថ្លៃ។ ព្រឹត្តិការណ៍នេះ នឹងធ្វើចាប់ពីថ្ងៃទី៣០-៣១ ខែមីនា ឆ្នាំ២០២៣ នៅ Bay Of Light ខេត្តព្រះសីហនុ។ គោលបំណង នៃការបើកឲ្យជិះដោយឥតគិតថ្លៃនេះ ដើម្បីផ្សព្វផ្សាយទៅប្រជាជនទូទៅ ឲ្យយល់កាន់តែច្បាស់ពីកីឡាប្រភេទអូឡាំពិកមួយនេះ។


លោក សោម សុទ្ធរិទ្ធិពង្ស បានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗតាមតេលេក្រាមពី មានគោលដៅថា សហព័ន្ធកីឡាទូកក្ដោងកម្ពុជា ចង់ផ្សព្វផ្សាយ កីឡាប្រភេទអូឡាំពិកនេះ ទៅកាន់មហាជនឲ្យយល់កាន់តែច្បាស់។ ម្យ៉ាងវិញទៀត កីឡានេះ ក៏ជាកីឡាមួយ ដែលទាកទាញភ្ញៀវទេសចរណ៍ នៅក្នុងតំបន់សមុទ្ររបស់កម្ពុជា ផងដែរ។ 
 
ដោយឡែក នាថ្ងៃទី៣០-៣១ ខែមីនា ឆ្នាំ២០២៤ ខេត្តកំពង់សោម នឹងមានព្រឹត្តិការណ៍បង្ហោះខ្លែងអន្ដរជាតិ Sky Fest ដែលមានខ្លែងជាច្រើនប្រភេទ ហើយក្នុងនោះក៏មានខ្លែងខ្មែរ ផងដែរ។  យោងទៅលើការផ្សាយរបស់សហព័ន្ធកីឡាទូកក្ដោងកម្ពុជា លើហ្វេសប៊ុក អត្ដពលិកទូកក្ដោង នឹងជិះបង្ហាញ ចំណែកគ្រូបង្វឹក នឹងពន្យល់ប្រាប់ ដល់ភ្ញៀវទេសចរណ៍ជាតិ និងអន្ដរជាតិ ឲ្យយល់ពីបច្ចេកទេសពីរបៀបជិះទូកក្ដោង ដើម្បីឲ្យពួកគេ សាកជិះ។ ការជិះនេះ នឹងមិនមានគិតថវិការឡើយ។
 
សហព័ន្ធ ត្រៀមទូកក្ដោងចំនួន ៥ប្រភេទសម្រាប់ការជិះបង្ហាញ មានដូចជា៖ ទូកក្តោង Windsurfing, ទូកក្តោង WindFoil, ទូកក្តោង ILCA, ទូកក្តោង Byte និង ទូកក្តោង Optimist ។

កម្មវិធីនេះ នឹងចាប់ផ្តើមនៅពេលព្រឹក វេលាម៉ោង ៩:៣០នាទី ដល់ ១១:០០នាទី និងពេលរសៀលចាប់ពីវេលាម៉ោង ១៤:០០នាទី ដល់ ១៦:៣០ នាទី៕
 

Tag:
 ទូកក្ដោង
  Sky Fest
© រក្សាសិទ្ធិដោយ thmeythmey.com