ជាតិ
ព័ត៍មានសុខភាព
សុខភាព
ញ៉ាំទឹក១កែងរាល់ព្រឹក នឹងមិនសូវជួបពេទ្យទេ
28, Apr 2024 , 6:59 am        
រូបភាព
ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីសារៈសំខាន់នៃការញ៉ាំទឹកមួយកែវជារៀងរាល់ព្រឹក។ តើមានអ្វីខ្លះទៅ?

 
នៅពេលដែលអ្នកពិសារទឹកមួយកែវជារៀងរាល់ព្រឹក នឹងធ្វើឲ្យអ្នកងាយស្រួលក្នុងការបត់ជើងធំខ្លាំងណាស់ ដោយមិនងាយប្រឈមនឹងបញ្ហាទល់លាមកនោះទេ។ ដូចនេះ អ្នកមិនគួរភ្លេចញ៉ាំទឹកក្នុងពេលព្រឹកនោះឡើយ។
 
ក្រោយពេលដែលក្រោកពីគេង ប្រសិនជាអ្នកផឹកទឹកមួយកែវ នឹងធ្វើឲ្យអ្នកស្វាងពីគេងលឿនណាស់ ថែមទាំងមានអារម្មណ៍ស្រស់ស្រាយទៀតផង។ ដូចនេះ ទឹកមួយកែវនេះអ្នកគួរតែផឹកជារៀងរាល់ព្រឹក ទើបមានអារម្មណ៍ក្នុងការធ្វើការងារ។
 
ក្រោយពេលដែលអ្នកក្រោកពីគេង រាងកាយអាចនឹងបាត់បង់ជាតិទឹក ដោយធ្វើឲ្យអ្នកស្រេកទឹក ស្បែកស្ងួត និងគ្រើមជាដើម។ ដូចនេះ បើអ្នកអាចព្យាយាមញ៉ាំទឹកមួយកែងក្នុងពេលព្រឹក នឹងអាចធ្វើឲ្យស្បែកអ្នកមានសំណើម និងស្អាតខ្លាំងណាស់។
 
ក្រោយពេលដែលអ្នកអាចរក្សាទម្លាប់ញ៉ាំទឹកមួយកែវជារៀងរាល់ព្រឹក នឹងធ្វើឲ្យរាងកាយអាចបញ្ចេញជាតិពុលមកក្រៅទាំងស្រុង។ ជាហេតុដែលធ្វើឲ្យសម្រស់អ្នកស្អាត និងស្បែកស្អាតដូចទេពអប្សរអញ្ចឹង។ ដូចនេះ ទឹកមួយកែវជារៀងរាល់ព្រឹកនេះពិតជាសំខាន់ខ្លាំងណាស់ ដោយអ្នកមិនគួររំលងនោះទេ៕

ត្រួតពិនិត្យដោយ៖ www.health.com.kh
 

© រក្សាសិទ្ធិដោយ thmeythmey.com