កីឡាអន្តរជាតិ
អន្តរជាតិ
Messi និងកីឡាករ៥៧នាក់ ត្រូវប្រារព្ធខួបកំណើតនាអំឡុងពេល World Cup
× កីឡាករ៥៨នាក់ក្នុងចំណោម២៣៦នាក់ នឹងត្រូវប្រារព្ធពិធីខួបកំណើតរបស់ខ្លួននាអំឡុងពេលនៃយុទ្ធនាការប្រកួត World Cup រយៈពេលមួយខែដែលចាប់ផ្តើមពីរាត្រីនេះតទៅ។ ខ្សែប្រយុទ្ធឆ្នើមរបស់អាហ្សង់ទីន Lionel Messi ក៏ស្ថិតក្នុងចំណោមកីឡាករទាំង៥៨នាក់នោះផងដែរ។
នៅថ្ងៃបើកឆាក ចំថ្ងៃទី១២ ខែមិថុនា (នៅប្រទេសប្រេស៊ីល) ខ្សែបម្រើឈីលី Mauricio Isla នឹងប្រារព្ធខួប២៦ឆ្នាំរបស់ខ្លួន ខណៈអ្នកចាំទី Eugene Galekovic របស់អូស្ត្រាលី ឈានដល់វ័យ៣៣ឆ្នាំ។ អ្នកចាំទីកូឡុំប៊ី Faryd Mondragon នឹងមានអាយុ៤៣ឆ្នាំនាថ្ងៃទី២៣ ខែមិថុនា ក្នុងនាមជាកីឡាករដែលមានវ័យចំណាស់ជាងគេប្រចាំព្រឹត្តិការណ៍។
នៅថ្ងៃទី២៤ ខែមិថុនា ខ្សែប្រយុទ្ធអាហ្សង់ទីន Lionel Messi នឹងឈានដល់វ័យ២៧ឆ្នាំ ខណៈកីឡាករឆ្នើមៗដទៃទៀតដូចជា John Mensa របស់ហ្គាណា Guillermo Ochoa របស់ម៉ិកស៊ិក នឹងប្រារព្ធខួបកំណើតរបស់ខ្លួននាថ្ងៃទី១៣ ខែកក្កដា៕
© រក្សាសិទ្ធិដោយ thmeythmey.com