កីឡាអន្តរជាតិ
អន្តរជាតិ
World Cup៖ គ្រូចាស់ជាងគេគឺលោក Capello រីឯគ្រូក្មេងជាងគេគឺលោក Kovac
× លោក Fabio Capelloគ្រូបង្វឹកក្រុមជម្រើសជាតិរុស្ស៊ី បានក្លាយជាគ្រូបង្វឹកចាស់ជាងគេប្រចាំព្រឹត្តិការណ៍World Cup ឆ្នាំ២០១៤នេះ។ បុរសជនជាតិអ៊ីតាលីរូបនេះ នឹងឈានដល់វ័យ៦៨ឆ្នាំនាថ្ងៃទី១៧ ខែមិថុនា ខណៈគ្រូបង្វឹកដែលក្មេងជាងគេ ត្រូវធ្លាក់ទៅលើលោក NikoKovicវ័យ៤២ឆ្នាំ ដែលដឹកនាំក្រុមជម្រើសជាតិក្រូអាស៊ី។
បច្ចុប្បន្ន លោក Otto Rehhagelដែលបានដឹកនាំក្រុមជម្រើសជាតិក្រិកកាលពីឆ្នាំ២០១០ កំពុងស្ថិតក្នុងតារាងនៃគ្រូបង្វឹកដែលមានវ័យចំណាស់ជាងគេក្នុងប្រចាំព្រឹត្តិការណ៍ World Cup ដែលនៅកាលណោះ លោកមានអាយុ៧១ឆ្នាំ។ នារដូវកាលនេះ បន្ទាប់ពីលោក Capelloគ្រូបង្វឹកផ្សេងទៀតដែលមានអាយុច្រើនរួមមាន លោក Oscar Tabarezនៃក្រុមជម្រើសជាតិអ៊ុយរូហ្គាយដែលមានអាយុ៦៧ឆ្នាំ និង៣ខែ លោក Roy Hodgson គ្រូបង្វឹកជម្រើសជាតិអង់គ្លេសដែលមានវ័យ៦៦ឆ្នាំ និង១០ខែ។
ដោយឡែក គ្រូបង្វឹកដែលមានវ័យក្មេងជាងគេ គឺធ្លាក់ទៅលើលោក NikoKovacនៃក្រុមជម្រើសជាតិក្រូអាស៊ី ដោយលោកមានអាយុ៤២ឆ្នាំ និង៨ខែ ខណៈគ្រូបង្វឹកជនជាតិបារាំង លោក SabriLamouchiដែលដឹកនាំក្រុមជម្រើសជាតិកូតឌីវ័រ មានអាយុច្រើនជាងមួយខែ៕
© រក្សាសិទ្ធិដោយ thmeythmey.com