កីឡាអន្តរជាតិ
អន្តរជាតិ
កីឡាករអេស្ប៉ាញ១៦នាក់ និងអ៊ីតាលី៤នាក់រំពឹងឈ្នះពាន World Cup ជាលើកទីពីរ
× កីឡាករចំនួន២០នាក់កំពុងសម្លឹងមើលការឈ្នះពានរង្វាន់ World Cup ជាលើកទីពីរ ក្នុងនោះ មានកីឡាករ១៦នាក់របស់អេស្ប៉ាញដែលឈ្នះពានកាលពីឆ្នាំ២០១០ និងកីឡាករ៤នាក់របស់អ៊ីតាលីដែលបានឈ្នះពានកាលពីឆ្នាំ២០០៦ ។
កីឡាករអេស្ប៉ាញ១៦នាក់ដែលបានឈ្នះពាន World Cup កាលពីឆ្នាំ២០១០ រួមមាន IkerCasillas, Pepe Reina, Sergio Ramos, Gerard Pique, Raul Albiol, Xavi, Xabi Alonso, Sergio Busquets, Andres Iniesta, CescFabregas, JaviMartinez, David Silva, Fernando Torres, Pedro, Juan Mata និង David Villa។ រីឯកីឡាករ៤នាក់ដែលបានឈ្នះពានជាមួយអ៊ីតាលីកាលពីឆ្នាំ២០០៦ មាន Andrea Barzagli, Gianluigi Buffon, Daniele De Rossi និង Andrea Pirlo៕
© រក្សាសិទ្ធិដោយ thmeythmey.com