កីឡាអន្តរជាតិ
អន្តរជាតិ
World Cup៖ ម្ចាស់ផ្ទះប្រេស៊ីលយកឈ្នះក្រូអាស៊ី ៣-១ នាការប្រកួតបើកឆាក
× ខ្សែប្រយុទ្ធ Neymar បានស៊ុតបាល់បញ្ចូលទីពីរគ្រាប់ក្នុងជ័យជម្នះសរុប ៣-១ របស់ម្ចាស់ផ្ទះប្រេស៊ីលលើក្រូអាស៊ី នាជំនួបបើកឆាក World Cup នៅកីឡដ្ឋាន Corinthians ក្នុងទីក្រុង Sao Paulo កាលពីរាត្រីថ្ងៃព្រហស្បតិ៍ឈានចូលថ្ងៃសុក្រនេះ។
ម្ចាស់ជើងឯក៥ជំនាន់ បានស្រងាកចិត្តយ៉ាងខ្លាំងដែលបានបណ្តោយឲ្យក្រូអាស៊ីដែលជាក្រុម ភ្ញៀវ នាំមុខមុនមួយគ្រាប់នៅក្នុងនាទី ទី១១ ដែលជាការភ្លាត់ស្នៀតធ្វើឲ្យបាល់ចូលទីខ្លួនឯងរបស់ Marcelo។ នេះជាគ្រាប់ Own Goal លើកដំបូងបំផុតរបស់ប្រេស៊ីលក្នុងចំណោមការប្រកួតសរុបចំនួន៩៨លើករបស់ពួកគេនៅក្នុង World Cup។
ទោះបីជាយ៉ាងណាក៏ដោយ ម្ចាស់ផ្ទះបានទទួលនូវភាពរីករាយវិញ បន្ទាប់ពីតារាឆ្នើម Neymar រកបានគ្រាប់បាល់តាមស្មើនៅក្នុងនាទី ទី២៩ ។ ឈានដល់នាទី ទី៧១ ខ្សែប្រយុទ្ធ Barcelona រូបនេះ រកបានគ្រាប់បាល់ទី ក្រោយពីលោកអាជ្ញាកណ្តាលជនជាតិជប៉ុន Yuichi Nishimura សម្រេចឲ្យមានការស៊ុតបាល់ប៉េណាល់ទី បន្ទាប់ពីខ្សែការពារក្រូអាស៊ី Dejan Lovren បង្ករកំហុសលើ Fred នៅតំបន់គ្រោះថ្នាក់។ Oscar បានបន្ថែមគ្រាប់ទីបីសម្រាប់ប្រេស៊ីលនៅក្នុងនាទីបន្ថែម៕
រួបថត៖ Getty Images វីដេអូ៖ FIFA
© រក្សាសិទ្ធិដោយ thmeythmey.com