កីឡាជាតិ
ជាតិ
កម្ពុជា​​ឈ្នះ​១​ ចាញ់​១​ នៅDavis​ Cup​រង់​​ចាំ​​​ប្រកួត​​​កាត់​​សេចក្ដី​​​ល្ងាច​​​នេះ​​​ជា​​មួយ​​​ម៉ាឡេស៊ី​​
13, Jun 2014 , 3:27 pm        
រូបភាព
ដោយ:
ក្រុម​ជម្រើសជាតិ​វាយ​កូន​បាល់​កម្ពុជា បាន​ប្រកួត​ចាញ់​ក្រុម​ស៊ី​រី ២ ទល់ ១ និង ឈ្នះ​ក្រុម តួរ​មេ​នី​ស្ថាន ២ ទល់ ១ វិញ ក្នុង​វគ្គ​ជម្រុះ​តាម​ពូ​ល​នៃ​ពានរង្វាន់ Dvais Cup តំបន់ Asia/Oceania Zone ក្រុម Group III ឆ្នាំ ២០១៤ស្របពេល​ថ្ងៃទី ១៣ មិថុនា នេះ​ត្រូវ​ប្រកួត​កាត់សេចក្ដី​ជាមួយ​ក្រុម​ខ្លាំង​ក្នុង​ពូ​ល A ម៉ាឡេស៊ី។



ចំពោះ Group III ឆ្នាំនេះ​មាន​ក្រុម​ចូលរួម​ចំនួន ៨ ចែកជា ២ពូ​ល ហើយ​ក្រុម​កម្ពុជា​ស្ថិតនៅ​ពូ​ល A ជាមួយ​ក្រុម ស៊ី​រី, តួរ​មេ​នី​ស្ថាន និង​ម៉ាឡេស៊ី ស្របពេល ទម្រង់​នៃ​វគ្គ​ជម្រុះ​នេះ​គឺ​ក្រុម​ខ្លាំង​ចំនួន២ នឹងមាន​កៅអី​ឡើងទៅ​ប្រកួត​នៅ Group II ហើយ​ក្រុម ២អន់​ជាងគេ​ត្រូវ​ធ្លាក់​ទៅ​ប្រកួត​នៅ Group IV នៅ​ឆ្នាំក្រោយ ចំណែក ៤ ក្រុម​ទៀត​រក្សាខ្លួន​នៅ Group III ដដែល។

ការប្រកួត​ដែល​រៀបចំឡើង​នៅ​កីឡដ្ឋាន​ដីឥដ្ឋ​ក្រហម Enghelab sports complex ក្នុង​ទីក្រុង​តេ​ហេ​រ៉ង់ ប្រទេស​អ៊ីរ៉ង នេះ​ជំនួប​ដំបូង​នៅ​ថ្ងៃទី ១១ មិថុនា កន្លងទៅ​កម្ពុជា​ចាញ់ ស៊ី​រី ២ ទល់ ១តែ​ប្រកួត​ម្សិលមិញ កម្ពុជា បាន​យកឈ្នះ​ក្រុម​តួរ​មេ​នី​ស្ថាន ២ ទល់ ១ វិញ។នៅថ្ងៃនេះ​កម្ពុជា ត្រូវ​ប្រកួត​ដណ្ដើម​ពិន្ទុ​ពី​ក្រុម​ម៉ាឡេស៊ី ដើម្បី​រក​កៅអី​ឡើងទៅ​វគ្គ ៤ ក្រុម​ចុងក្រោយ។

លោក ទេព រិ​ទ្ធិ​វិ​ទ្ធ អគ្គលេខាធិការ​សហព័ន្ធ​វាយ​កូន​បាល់​កម្ពុជា មាន​នាទី​ដឹកនាំ​ប្រតិភូ​ជម្រើសជាតិ​វាយ​កូន​បាល់​កម្ពុជា ចំណែក​លោក BraenAneirosជា​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​និង ជា​ប្រធាន​ផ្នែក​បច្ចេកទេស និង កីឡាករ​ចំនួន ៤ រូប​ទៀត រួមមាន​កីឡាករ ប៊ុន កេ​ន្នី, ម៉ម បញ្ញា​រ៉ា, ម៉ម ផល្គុន និង ឡុង សំនៀង៕


© រក្សាសិទ្ធិដោយ thmeythmey.com