ខ្មែរ​ក្រហម
ជាតិ
សាលក្រម​ករណី នួន ជា និង ខៀវ សំផន នឹងត្រូវ​ប្រកាស​នៅ​ថ្ងៃទី ៧ សីហា​ឆ្នាំនេះ
14, Jun 2014 , 11:56 am        
រូបភាព
ដោយ:
អង្គជំនុំជម្រះ​វិសាមញ្ញ​នៅក្នុង​តុលាការ​កម្ពុជា (អ.វ.ត.ក) ឬ​ដែល​គេ​ស្គាល់​ថា​ជា​សាលាក្ដី​ខ្មែរក្រហម​នោះ នឹង​ប្រកាស​សាលក្រម​ទៅលើ​ករណី លោក នួន ជា និង លោក ខៀវ សំផន ជា​អតីត​មេដឹកនាំ​ជាន់ខ្ពស់ ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ នៅ​ថ្ងៃទី៧ ខែសីហា ឆ្នាំ ២០១៤ ខាងមុខនេះ។ នេះ​បើ​យោងតាម​ការលើកឡើងរ​ប​ស់លោក​ឧបនាយករដ្ឋមន្ត្រី សុខ អាន ដែល​ត្រូវបាន​ដកស្រង់​សំដី​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​កម្ពុជា។


ការលើកឡើង​នេះ គឺ​បាន​ធ្វើឡើង​នៅ​ជំនួប​រវាង លោក សុខ​អាន ជាមួយ​គណៈប្រតិភូ​សហ​ភាព​អឺរ៉ុប ដឹកនាំ​ដោយ លោក Jean-Francois Cautain ដើម្បី​ចូលជួប​ពិភាក្សា​ការងារ អំពី​នីតិវិធី​នៃ​ការបង្កើត​ច្បាប់​នៅ​កម្ពុជា និង​អង្គជំនុំជម្រះ​វិសាមញ្ញ​នៅក្នុង​តុលាការ​កម្ពុជា កាលពីពេល​ថ្មី​នេះ៕


© រក្សាសិទ្ធិដោយ thmeythmey.com