កីឡាជាតិ
ជាតិ
ភ្នំពេញ​​ក្រោ​ន​ កំពុង​​នាំ​មុខ​​បឹង​កេត​៥ពិន្ទុ​​ លើ​​តា​រាង​​លី​ក​​កម្ពុជា​
16, Jun 2014 , 9:50 am        
រូបភាព
ដោយ:
គ្រប់គ្នា​ផ្ដោតអារម្មណ៍​រឿង​បាល់ទាត់​ពិភពលោក FIFA World Cup 2014 នៅ​ប្រទេស​ប្រេ​ស៊ី​ល ប៉ុន្ដែ​ភ្លេច​គិតថា​ក្រុម​ភ្នំពេញ​ក្រោ​ន កើន​ពិន្ទុ ឈរ​ដាច់​កំពូល​តារាង ៥ ពិន្ទុ ក្នុង​សប្ដាហ៍​ទី ១៦ នៃ​ពានរង្វាន់​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក ២០១៤ ក្រោយ​យកឈ្នះ​ក្រុម​វេ​ស្ទើ​ន ២ ទល់ ០ ។



២ គ្រាប់​របស់​ភ្នំពេញ​ក្រោ​ន ទំ​លុះ​ដៃ​អ្នកចាំទី​វេ​ស្ទើ​ន រកបាន​ដោយ​កីឡាករ​វ័យក្មេង ឡេង មករា នៅ​នាទី​ទី១៤ ចំណែក​គ្រាប់​ទី២ រកបាន​ដោយ​ខ្សែបម្រើ​ជនជាតិ​កូរ៉េខាងត្បូង Kim Jeong Ho នៅ​នាទី ៤៧ លើ​ទីលាន​ស្តា​ត​ចាស់។

៥ ប្រកួត​ចុងក្រោយ​របស់​ភ្នំពេញ​ក្រោ​ន ត្រូវ​ជួប​ជាមួយ​ក្រុម Abirex Niigata Phnom Penh, ត្រាយ​អាស៊ី, អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ, ណាហ្គា​ខ​ប, ស្វាយរៀង និង ប្រកួត​ចុងក្រោយ​កាត់សេចក្ដី​ជាមួយ​ក្រុម​កំពុង​តាម​ពីក្រោយ​ចម្ការកៅស៊ូ​បឹងកេត។

លោកគ្រូ​បង្វឹក​ជនជាតិ​ស្វី​ស Sam Schweingruber មាន​ម​ហិ​ច្ឆិ​តា​ដឹកនាំ​ភ្នំពេញ​ក្រោ​ន ឱ្យ​លើក​ពាន​ណាមួយ ស្រប​ឆ្នាំ ២០១៣ កន្លងទៅ​ក្រុម​មួយ​នេះ​ជួប​ព្យុះភ្លៀង​ខ្លាំង ដូចជា​ប​ញ្ឍ​ប់​កីឡាករ​មួយចំនួន​ចេញពី​ក្រុម រើស​កីឡាករ​ក្មេង​គ្មាន​ប្រសិទ្ធភាព និង មិនបាន​ឈរ​កៅអី Top 4 ក្នុង​លី​ក​យ៉ាងណាក៏ដោយ។

សព្វថ្ងៃ​ភ្នំពេញ​ក្រោ​ន មាន ៣៩ ពិន្ទុ​ក្នុង​ដៃ ចំណែកឯ​បឹងកេត​មាន ៣៤ ពិន្ទុ ខណៈ​ក្រុម​លេខ៣ ណាហ្គា​ខ​ប មាន ៣១ ពិន្ទុ បន្ទាប់ពី​ឈ្នះ​អាស៊ី​អឺរ៉ុប ៣ ទល់ ១ ម្សិលមិញ៕

លទ្ធផល​សរុប​ប្រចាំ​សប្ដាហ៍​នេះ​មាន៖
•    Albirex Niigata ២ – ២ បៀ​ល​ប្រាយ
•    វេ​ស្ទើ​ន ០ – ១ ភ្នំពេញ​ក្រោ​ន
•    ត្រាយ​អាស៊ី ៤ – ១ គីរីវង់​សុខ​សែន​ជ័យ
•    ក្រសួងការពារជាតិ ២ – ៣ អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ
•    ចម្ការកៅស៊ូ​បឹងកេត ១ – ២ ស្វាយរៀង
•    សាកលវិទ្យាល័យ​អាស៊ី​អឺរ៉ុប ១ – ៣ ណាហ្គា​ខ​ប

តារាង​ចំណាត់ថ្នាក់​បណ្ដោះអាសន្ន​ស​ប្ដា​ហ៍​ទី១៦ ៖
១.ភ្នំពេញ​ក្រោ​ន៣៩ពិន្ទុ(+៣១)
២. ចម្ការកៅស៊ូ​បឹងកេត៣៤ពិន្ទុ(+១៨)
៣. ណាហ្គា​ខ​ប៣១ពិន្ទុ(+១៨)
៤. អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ២៥ពិន្ទុ(+១០)
៥. ភ្នំពេញ​ត្រាយ​អាស៊ី២៤ពិន្ទុ(+៨)
៦. បៀ​ល​ប្រាយ​យូ​ណាយ​ធី​ត២២ពិន្ទុ(-៧)
៧. ស្វាយរៀង១២ពិន្ទុ(+១១)
៨. ក្រសួងការពារជាតិ១៨ពិន្ទុ(-៥)
៩. សាកលវិទ្យាល័យ​អាស៊ី​អឺរ៉ុប១៨ពិន្ទុ(-១១)
១០.វេ​ស្ទើ​ន​យូ​នី​អែ​ហ្វ​ស៊ី១២ពិន្ទុ(-១៤)
១១.គិរីវង់​សុខ​សែន​ជ័យ១០ពិន្ទុ(-២៩)
១២. Albirex Niigata Phnom Penh ៦ពិន្ទុ(-៣៦)



© រក្សាសិទ្ធិដោយ thmeythmey.com