កីឡាអន្តរជាតិ
អន្តរជាតិ
World Cup៖ លោក Hassan Rouhani រីករាយចំពោះការទទួលបានមួយពិន្ទុរបស់អ៊ីរ៉ង់
× ប្រធានាធិបតីអ៊ីរ៉ង់ Hassan Rouhaniបានសម្តែងការរីករាយចំពោះក្រុមជម្រើសជាតិអ៊ីរ៉ង់ដែលទទួលបានមួយពិន្ទុពីការប្រកួតបើកឆាករបស់ពួកគេនៅក្នុងពូល F នៃយុទ្ធនាការ World Cup ជាមួយក្រុមជម្រើសជាតិនីហ្សេរីយ៉ាកាលពីយប់មិញនេះ។
នៅលើគណនី Twitter ផ្ទាល់ខ្លួន លោកRouhani បានបង្ហោះរូបភាពមួយដែលលោកអង្គុយមើលការផ្សាយផ្ទាល់តាមទូរទស្សន៍ អមដោយនំ និងទឹកនៅលើតុ។ ប្រធានាធិបតីអ៊ីរ៉ង់រូបនេះ បានសរសេរថា៖ «មានមោទនភាពចំពោះកីឡាករទាំងអស់ដែលរកបានមួយពិន្ទុ ខ្ញុំសង្ឃឹមថា ការចាប់ផ្តើមនេះ នឹងនាំជោគជ័យបន្ថែមទៀត»។
អ៊ីរ៉ង់ក្នុងនាមជាក្រុមនៅតំបន់មជ្ឈឹមបូពា មានការប្រកួតដ៏ស្វិតស្វាញមួយជាមួយក្រុមជម្រើសជាតិនីហ្សេរីយ៉ា ប៉ុន្តែបើទោះបីជាក្រុមមកពីតំបន់អាហ្វ្រិកមានការវាយលុកយ៉ាងណាក៏ដោយ ក៏ការប្រកួតបានបញ្ចប់ទៅដោយគ្មានការស៊ុតបាល់បញ្ចូលទី ហើយនេះជាលទ្ធផលស្មើលើកដំបូងផងដែរនៅក្នុង World Cup បើគិតចាប់តាំងពីថ្ងៃសុក្រ៕
© រក្សាសិទ្ធិដោយ thmeythmey.com