កីឡាជាតិ
ជាតិ
លី​ក ​២០១៤៖​ ថ្ងៃ​នេះ ​ស្វាយ​រៀង​ ប៉ះ​ អាស៊ី​​អឺរ៉ុប​ បង្គ្រប់​​សប្ដាហ៍​​ទី​ ១៦​
18, Jun 2014 , 11:40 am        
រូបភាព
ដោយ:
ក្រុម​ជើងឯក​ឆ្នាំ​ចាស់​ខេត្តស្វាយរៀង និង ក្រុម​អាស៊ី​អឺរ៉ុប ត្រូវ​ប្រកួត​បង្គ្រប់​សប្ដាហ៍​ទី ១៦ នៃ​ពានរង្វាន់​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក ២០១៤ នៅ​ថ្ងៃទី ១៨ មិថុនា នេះ នៅ​ពហុ​កីឡដ្ឋាន​ជាតិ វេលា​ម៉ោង ៣:៣០ នាទី​តទៅ។



សម្រាប់​ក្រុម​ខេត្តស្វាយរៀង ហាក់​មាន​ពន្លឺ​ចែងចាំង​ឡើងវិញ​ក្រោយ យកឈ្នះ​ក្រុម​ខ្លាំង​នៅក្បែរ​តំបន់​កំពូល​តារាង​ចម្ការកៅស៊ូ​ប​ងឹ​កេ​ត កាលពី​ចុង​សប្ដាហ៍​កន្លងទៅ។ ប្រកួត​នេះដែរ លោកគ្រូ​បង្វឹក សំ វ៉ាន​ដេ​ត មានឱកាស​បញ្ជា​កូនក្រុម​លើ​ទីលាន​ឡើងវិញ​ក្រោយ​សហព័ន្ធ​កីឡាបាល់ទាត់​ពិន័យ​មិន​ឱ្យចូល​ទីលាន​ចំនួន ៤ ប្រកួត។

ខ្សែបម្រើ ប្រាក់ មុន្នី​ឧ​ត្ត​ម បានជា​សះស្បើយ​ពី​ជំងឺ​វិញ ខណៈពេល​ប៉ុន្ដែ​ប្រកួត​ចុងក្រោយ​គេ​ស្ថិតក្នុង​បញ្ជី​កីឡាករ​បម្រុង​ប៉ុណ្ណោះ។ ចំណែក​ខ្សែការពារ ឡាយ រស្មី ទំនងជា​បន្ត​ខកខាន ព្រោះ​របួស​ជើងពេល​ប៉ះ​ជាមួយ​ក្រុម​ចម្ការកៅស៊ូ​បឹងកេត កាលពី​ដើមខែ។

ស្វាយរៀង ឈរ​ចំណាត់ថ្នាក់​លេខ ៧ បណ្ដោះអាសន្ន មាន ២២ ពិន្ទុ​ក្រោយ​ប្រកួត ១៥ លើក ឈ្នះ ៦ ស្មើ ៤ និង ចាញ់ ៥ ប្រកួត។ ខ្សែប្រយុទ្ធ Bata ជា​កូនសោ​សំខាន់ សម្រាប់​រក​គ្រាប់​បាល់​បញ្ចូល​ទី​ឱ្យ​ក្រុម​នាពេល​កន្លងទៅ។

ងាក​មក​មើល​ក្រុម​សាកលវិទ្យាល័យ​អាស៊ី​អឺរ៉ុប វិញ ៥ ប្រកួត​ចុងក្រោយ ស្មើ​ណាហ្គា​ខ​ប ចុង​ជុំ​ទី១ ១ ទល់ ១, ចាញ់​ភ្នំពេញ​ក្រោ​ន ៩ ទល់១, ស្មើ វេ​ស្ទើ​ន ២ ទល់ ២, ស្មើ ក្រសួងការពារជាតិ ៣ទល់ ៣ និង ចាញ់​ណាហ្គា កាលពី​សប្ដាហ៍​មុន ៣ ទល់ ១ ។

លោកគ្រូ​បង្វឹក ប៊ុន សម្បត្តិ កំពុងតែ​រក​វិធីសាស្ត្រ​ជួយ​ក្រុម ឱ្យ​ចាក​ឆា្ង​យ​ពី​តំបន់​បាត​តារាង ពោលគឺ១៥ ប្រកួត​កន្លងទៅ​មាន ១៨ ពិន្ទុ​ក្នុង​ដៃ ដោយ​ក្នុងនោះ​ឈ្នះ ៤ ស្មើ ៦ និង ចាញ់ ៥ ប្រកួត៕

តើ ស្វាយរៀង ឬ អាស៊ី​អឺរ៉ុប អាច​រកបាន ៣ ពិន្ទុ នៅ​រសៀល​នេះ?


© រក្សាសិទ្ធិដោយ thmeythmey.com