កីឡាជាតិ
ជាតិ
កីឡាករ​​បាល់​ទាត់​​ខ្មែរ​​ភាគ​ច្រើន​​គាំ​ទ្រ​​ជម្រើស​ជាតិ​​ប្រេ​ស៊ី​ល​ និង​​ខ្សែ​ប្រយុទ្ធ​​ព័រ​​ទុយ​​ហ្គា​ល់​ Ronaldo​
18, Jun 2014 , 2:44 pm        
រូបភាព
ដោយ:
យុទ្ធនាការ​ប្រកួត​យ៉ាង​ជក់ចិត្ត​លើ​សមរភូមិ​វាលស្មៅ ក្នុង​ពានរង្វាន់​បាល់ទាត់​ពិភពលោក FIFA World Cup 2014 នៅ​ប្រទេស​ប្រេ​ស៊ី​ល កំពុងតែ​ដំណើរការ​យ៉ាង​រលូន ស្របពេល​ក្រុម​ជម្រើសជាតិ​ម្ចាស់ផ្ទះ​ប្រេ​ស៊ី​ល និង កីឡាករ Cristiano Ronaldo របស់​ជម្រើសជាតិ​ព័រ​ទុយ​ហ្គា​ល់ ទទួលបាន​ការគាំទ្រ​ច្រើនជាងគេ​ពី​សំណាក់​កីឡាករ​ក្នុង​លី​ក​អាជីព​កម្ពុជា។



នៅមុន​យុទ្ធនា​ការប្រកួត គេហទំព័រថ្មីៗ ធ្វើ​ការស្ទង់មតិ ក្នុងចំណោម​កីឡាករ​កម្ពុជា​ចំនួន ៣៦ រូប លើ​ក្រុម​ជម្រើសជាតិ និង កីឡាករ​ដែល​គេ​ចូលចិត្ត​នៅក្នុង World Cup ឆ្នាំនេះ ក្នុង​ពួកគេ​មាន ១០ រូប​គាំទ្រ​ប្រេ​ស៊ី​ល ៧ នាក់​គាំទ្រ​ក្រុម​ជើងឯក​ឆ្នាំ​ចាស់ អេ​ស្ប៉ា​ញ និង ៥ នាក់​គាំទ្រ​ព័រ​ទុ​យហ្គា​ល់ ស្របពេល ៤ នាក់​ជា​អ្នកគាំទ្រ​អង់គ្លេស ខណៈ ២ នាក់​គាំទ្រ​បារាំង ២នាក់​ទៀត​គាំទ្រ អា​ហ្ស​ង់​ទីន ២នាក់​គាំទ្រ​អាល្លឺម៉ង់ និង២នាក់​គាំទ្រ​ជប៉ុន ១នាក់​គាំទ្រ​បែ​ល​ហ្សិ​ច និង ១នាក់​ទៀត​គាំទ្រ​អ៊ីតាលី។
ចំណែក​កីឡាករ Ronaldo ឈរ​នៅលើ​គេ​ក្នុង ដោយមាន​អ្នកគាំទ្រ ៩ នាក់ ស្របពេល Neymar របស់​ប្រេ​ស៊ី​ល មាន​គាំទ្រ៥នាក់ និង Rooney របស់​អង់គ្លេស​មាន៤នាក់ រីឯ Messi របស់​អា​ហ្ស​ង់​ទី និង Iker Casillas របស់​អេ​ស្ប៉ា​ញ មាន​អ្នកគាំទ្រ ២ នាក់​ដូចគ្នា សល់​ប៉ុន្មាន​គាំទ្រ​កីឡាករផ្សេងៗ ។


ខាងក្រោម​ជា​ការស្ទង់មតិ​នាពេល​កន្លងទៅ​របស់ វេ​ប​សាយថ្មីៗ៖
១) នួន បូរី (អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ)៖ គាំទ្រ​ជម្រើសជាតិ អង់គ្លេស និង​កីឡាករ Rooney
២) ទៀប វឌ្ឍនៈ (ណាហ្គា​ខ​ប)៖ គាំទ្រ​ជម្រើសជាតិ ប្រេ​ស៊ី​ល និង​កីឡាករ Neymar
៣) ឃឹម បូរី (ភ្នំពេញ​ក្រោ​ន)៖ គាំទ្រ​ជម្រើសជាតិ​ព័រ​ទុ​ហ្គា​ល់ និង កីឡាករ Ronaldo
៤) អ៊ុំ វិចិត្រ (ក្រសួងការពារជាតិ)៖ គាំទ្រ​ជម្រើសជាតិ អាល្លឺម៉ង់ តែ​ចូលចិត្ត​កីឡាករ Ronaldo
៥) សុខ ចាន់​រស្មី (ត្រាយ​អាស៊ី)៖ គាំទ្រ​ជម្រើសជាតិ​ជប៉ុន ចូលចិត្ត​កីឡាករ Honda
៦) មូល ដា​រ៉ា​វ័​ន្ត (ស្វាយរៀង)៖ គាំទ្រ​ជម្រើសជាតិ​ប្រេ​ស៊ី​ល គាំទ្រ​កីឡាករ Dante
៧) អ៊ូ​ម ថាវរៈ (ណាហ្គា​ខ​ប)៖ គាំទ្រ​ជម្រើសជាតិ អេ​ស្ប៉ា​ញ តែ​គាំទ្រ​កីឡាករ Messi
៨) ធា​រី ចន្ថា​ប៊ី​ន (ភ្នំពេញ​ក្រោ​ន) ៖ គាំទ្រ​ជម្រើសជាតិ​ព័រ​ទុយ​ហ្គា​ល់ និង កីឡាករ Ronaldo
៩) ប្រាក់ ចាន់​រតនា (ណាហ្គា)៖ គាំទ្រ​ជម្រើសជាតិ ប្រេ​ស៊ី​ល តែ​គាំទ្រ​កីឡាករ Ronaldo
១០) លី វី​កា (ត្រាយ​អាស៊ី)៖ គាំទ្រ​ជម្រើសជាតិ ប្រេ​ស៊ី​ល និង កីឡាករ David Luiz
១១) សាមុត ដាលីន (បៀ​ល​ប្រាយ)៖ គាំទ្រ​ជម្រើសជាតិ បារាំង និង កីឡាករ Mathieu Valbuena
១២) ឃួន ឡា​បូ​រ៉ាវី (ចម្ការកៅស៊ូ​បឹងកេត)៖ គាំទ្រ​ជម្រើសជាតិ អា​ហ្ស​ង់​ទីន និង កីឡាករ Messi
១៣) ទៀង ទី​នី (ណាហ្គា)៖ គាំទ្រ​ជម្រើសជាតិ ប្រេ​ស៊ី​ល តែ​គាំទ្រ​កីឡាករ Ronaldo
១៤) សាយ ពិសិដ្ឋ (អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ)៖ គាំទ្រ​ជម្រើសជាតិ ព័រ​ទុយ​ហ្គា​ល់ និង Ronaldo
១៥) ស៊ូ យ៉ា​ទី (ភ្នំពេញ​ក្រោ​ន)៖ គាំទ្រ​ជម្រើសជាតិ អេ​ស្ប៉ា​ញ និង​អ្នកចាំទី Iker Casillas
១៦) ទូច បញ្ជ​រ៉ុង (ចម្ការកៅស៊ូ​បឹងកេត)៖ គាំទ្រ​ជម្រើសជាតិ អេ​ស្ប៉ា​ញ និង កីឡាករ Sergio Ramos
១៧) អ៊ុ​ព កា​ម៉ុ​ល (ក្រសួងការពារជាតិ)៖ គាំទ្រ​ជម្រើសជាតិ​បារាំង តែ​គាំទ្រ​កីឡាក Davis Silva
១៨) សុះ ស៊ូ​ហា​ណា (ភ្នំពេញ​ក្រោ​ន)៖ គាំទ្រ​ជម្រើសជាតិ អេ​ស្ប៉ា​ញ និង កីឡាករ Andres Iniesta
១៩) ស៊ុន សុ​បញ្ញា (ណាហ្គា​ខ​ប)៖ គាំទ្រ​ជម្រើសជាតិ អេ​ស្ប៉ា​ញ និង កីឡាករ Xavi
២០) នេន សុធា​រ័ត្ន (ស្វាយរៀង)៖ គាំទ្រ​ជម្រើសជាតិ ប្រេ​ស៊ី​ល និង កីឡាករ Dani Alves
២១) ឈិន ម៉េង​ស៊ា​ង (អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ)៖ គាំទ្រ​ជម្រើសជាតិ អា​ហ្ស​ង់​ទីន តែ​គាំទ្រ​កីឡាករ Ronaldo
២២) គួច សុ​កុម្ភៈ (ភ្នំពេញ​ក្រោ​ន)៖ គាំទ្រ​ជម្រើសជាតិ អង់គ្លេស និង កីឡាករ Rooney
២៣) ខែ​ក ខេមរិន្ទ (ក្រសួងការពារជាតិ)៖ គាំទ្រ​ជម្រើសជាតិ អង់គ្លេស និង កីឡាករ Rooney
២៤) សាន ណា​រិ​ទ្ធ (ណាហ្គា)៖ គាំទ្រ​ជម្រើសជាតិ បែ​ល​ហ្សិ​ច និង កីឡាករ Eden Hazard
២៥) ប៉េង ប៊ុន​ឆាយ (ចម្ការកៅស៊ូ​បឹងកេត)៖ គាំទ្រ​ជម្រើសជាតិ អេ​ស្ប៉ា​ញ និង កីឡាករ Iker Casillas
២៦) ជួន ជុំ (ណាហ្គា​ខ​ប)៖ គាំទ្រ​ជម្រើសជាតិ ព័រ​ទុ​ហ្គា​ល់ និង កីឡាករ Ronaldo
២៧) ពៅ ភា​រិ​ទ្ធ (ក្រសួងការពារជាតិ)៖ គាំទ្រ​ជម្រើសជាតិ ប្រេ​ស៊ី​ល និង កីឡាករ Neymar
២៨) យុន មេសា (វេ​ស្ទើ​ន)៖ គាំទ្រ​ជម្រើសជាតិ អ៊ីតាលី និង​កីឡាករ Buffon
២៩) គូ​ច ដា​នី (ត្រាយ​អាស៊ី)៖ គាំទ្រ​ជម្រើសជាតិ ប្រេ​ស៊ី​ល និង កីឡាករ Neymar
៣០) សេន ប្រភស្ស​រៈ (Albirex)៖ គាំទ្រ​ជម្រើសជាតិ អេ​ស្ប៉ា​ញ និង កីឡាករ Gerard Pique
៣១) ឈិន ឈឿន (ក្រសួងការពារជាតិ)៖ គាំទ្រ​ជម្រើសជាតិ ប្រេ​ស៊ី​ល និង កីឡាករ Marcelo
៣២) រស់ សំអឿន (ចម្ការកៅស៊ូ​បឹងកេត)៖ គាំទ្រ​ជម្រើសជាតិ ប្រេ​ស៊ី​ល និង កីឡាករ Neymar
៣៣) ប្រាក់ មុន្នី​ឧ​ត្ត​ម (ស្វាយរៀង)៖ គាំទ្រ​ជម្រើសជាតិ ព័រ​ទុយ​ហ្គា​ល់ និង កីឡាករ Ronaldo
៣៤) អឿន សុធា​រ៉ា (វេ​ស្ទើ​ន)៖ គាំទ្រ​ជម្រើសជាតិ អង់គ្លេស និង កីឡាករ Lampard
៣៥) អុល រ៉ាវី (អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ)៖ គាំទ្រ​ជម្រើសជាតិ ជប៉ុន និង​កីឡាករ Neymar
៣៦) ព្រំ ពុទ្ធ​សិទ្ធី (បៀ​ល​ប្រាយ)៖ គាំទ្រ​ជម្រើសជាតិ អាល្លឺម៉ង់ និង​កីឡាករ Xavi៕


សម្រាប់​រូបថត និង​ព័ត៌មាន​កីឡាករ សូម​ចុច​នៅទីនេះ




© រក្សាសិទ្ធិដោយ thmeythmey.com