កីឡាជាតិ
ជាតិ
បាល់ឱប៖ គោព្រៃ​កម្ពុជា​ប៉ះ​ម្ចាស់ផ្ទះ​ប្រ៊ុយណេ​ល្ងាច​នេះ ក្រោយ​បើកឆាក​ចាញ់​ម៉ុង​ហ្គោ​លី
21, Jun 2014 , 3:27 pm        
រូបភាព
ដោយ:
ក្រុម​បាល់ឱប​កម្ពុជា ដែលមាន​រហ្សនាម​ថា «គោព្រៃ» បាន​ប្រកួត​ចាញ់​ក្រុម​ម៉ុង​ហ្គោ​លី ក្នុង​លទ្ធផល​រហូតដល់ ៥ ទល់ ៤៩ ក្នុង​ពានរង្វាន់ 2014 ARFU Asian Five Nations Division 4 ដែល​រៀបចំ​ចាប់ពី​ថ្ងៃទី១៧ ដល់ ២១ មិថុនា ឆ្នាំ ២០១៤ នៅ​កីឡដ្ឋាន Belapan Stadium ឯ​ប្រទេស​ប្រ៊ុយណេ។ នៅ​ល្ងាច​នេះ ពួកគេ​ត្រូវបាន​ប៉ះ​ជាមួយ​ម្ចាស់ផ្ទះ​ប្រ៊ុយណេ។



លទ្ធផល​នេះ​បានធ្វើឱ្យ​កម្ពុជា​ឈរ​ចំណាត់ថ្នាក់​បាត​តារាង​បណ្ដោះ ក្នុងចំណោម ៣ ក្រុម​ខណៈ​ក្រុម មុង​ហ្គោ​លី​ឈរ​លេខ១ មាន ១២ ពិន្ទុ ក្រោយ​យកឈ្នះ​ក្រុម​ប្រ៊ុយណេ ៣៨ ទល់ ១៣ និង​ក្រុម​ប្រ៊ុយណេ​ឈរ​ចំណាត់ថ្នាក់​លេខ២ មិនទាន់មាន​ពិន្ទុ​ដូច​កម្ពុជា តែ​ឈ្នះ​គ្រាប់​ចំណេញ។

នៅ​ថ្ងៃទី ២១ មិថុនា វេលា​ម៉ោង ៨ ល្ងាច ក្រុម​គោព្រៃ​កម្ពុជា​ត្រូវ​ប៉ះ​ក្រុម​ម្ចាស់ផ្ទះ​ប្រ៊ុយណេ វិញ​ម្ដង​នៅ​កីឡដ្ឋាន​ដដែល។

2014 ARFU Asian Five Nations Division 4 មាន​ក្រុម​ចូលរួម​ចំនួន ៣ រួមមាន កម្ពុជា, ម៉ុង​ហ្គោ​លី និង ម្ចាស់ផ្ទះ​ប្រ៊ុយណេ៕

រូបថត៖ Rugby Cambodia




© រក្សាសិទ្ធិដោយ thmeythmey.com