កីឡាជាតិ
ជាតិ
ប្រភ​ព៖ បុរស​ម្នាក់នៅ​អ្នក​លឿង​ស្លាប់​ នាអំឡុងពេល​​ក្រោក​មើល​ World Cup
22, Jun 2014 , 3:28 pm        
រូបភាព
ដោយ: ថ្មីៗ
បុរស​វ័យ​ជាង​៦០​ឆ្នាំម្នាក់នៅ​អ្នកលឿង ខេត្ត​ព្រៃវែង បាន​ស្លាប់ នាអំឡុងពេល​ដែលគាត់​បាន​ក្រោក​មើល​ការ​ប្រកួត​ World Cup នា​វេលាម៉ោង​២រំលង​អាធ្រាត្រ។ នេះ​បើតាម​ប្រភព​ជាច្រើន​ ទូរសព្ទ​ប្រាប់មក​គេហទំព័រ​ថ្មីៗ កាលពីល្ងាច​ថ្ងៃអាទិត្យ។



ក្រោម​លក្ខ​ខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ ប្រភព​បាន​អះអាង ជន​រងគ្រោះ​គឺ​ជា​អ្នក​មាន​ជីវភាពមធ្យម​ម្នាក់​នៅ​តំបន់អ្នកលឿង​ត្រើយ​ខាងកើត។ ជន​រងគ្រោះ ​បាន​ក្រោក​មើល​ការប្រកួតមួយនៅ​វេលាម៉ោង​២រំលង​អាធ្រាត្រ (ប្រភពមិន​បានបញ្ជាក់​ថា យប់ណានោះឡើយ) នាខណៈនោះ លោក​បាន​ដើរ​ទៅ​បន្ទប់​ទឹក​ ហើយ​ក៏​ដួល​ស្លាប់នៅ​ទីនោះ​តែម្តង។ បើ​តាមការអះអាង​ដូច​ៗគ្នា​ ប្រាប់គេហទំព័រ​ថ្មីៗ ជន​រងគ្រោះ​មាន​ជំងឺ​លើស​ឈាម​។

គួរបញ្ជាក់​ថា ព័ត៌មាន​ទាក់ទង​នឹងការ​ស្លាប់​របស់​បុរស​ម្នាក់នៅ​អ្នកលឿង​ដោយសារឥទ្ធិពល World Cup នេះ ត្រូវ​រាយកា​រណ៍ បន្ទាប់ពី​គេហទំព័រ​ថ្មីៗ ចេញផ្សាយ​អត្ថបទមួយ ទាក់ទង​នឹងមរណភាព​របស់​ជន​ជាតិ​ចិន​បីនាក់។  យោង​តាម​សារព័ត៌មាន Shanghai Daily បុរស​ម្នាក់​ឈ្មោះ Shou វ័យ ៣៩ ឆ្នាំ បាន​ស្លាប់​ ក្រោយពី​ពេល​ចំណាយ​មើល​ការប្រកួត World Cup ៣ យប់ជាប់ៗ គ្នា។ ជំងឺលើសឈាម​របស់គេ​បាន​រើប​ឡើង ក្នុងពេល​មើល​ការផ្សាយ​បន្ត​ផ្ទាល់​នៃ​ការប្រកួត​រវាង​ក្រុម អ៊ុយ​រ៉ុយ​ហ្គា​យ ជាមួយ​ក្រុម កូ​ស្ដា​រី​កា។ បើតាម​ការ​ឱ្យដឹងពី​គ្រូពេទ្យ រូបគេ​ស្លាប់​ដោយសារ​ដាច់​សរសៃឈាម​ក្នុង​ខួរ។

ចំណែក​បុរស​ម្នាក់ទៀត​នៅ​តំបន់ Suzhou ក្នុង​ខេត្ត Jiangsu ត្រូវបាន​គេ​ប្រទះឃើញ​ដេកស្លាប់​នៅ​ពីមុខ​ទូរទស្សន៍​ក្នុងផ្ទះ​កាលពី​ចុង​ស​ ស្ដា​ហ៍​កន្លងទៅ​ដែរ។ បើតាម​ការ​ឱ្យដឹងពី​គ្រូពេទ្យ​ក្រោយ​ធ្វើ​កោសល្យវិច័យ​រួច​គឺថា បុរស​វ័យ ២៥ ឆ្នាំ​ស្លាប់​ដោយសារ​ដេក​បាន​តិចពេក។


រីឯ​សាកសព​ទី៣ ឈ្មោះថា Li Mingqiang អាយុ ៥១ ឆ្នាំ ជា​អតីត​កីឡាករ​បាល់ទាត់​ក្នុង​ក្លិប Dalian Aerbin F.C របស់​ខេត្ត Liaoning។ ជនរងគ្រោះ​បាន​ស្លាប់​ក្នុងពេល​មើល​ការផ្សាយ​ផ្ទាល់​នៃ​ការប្រកួត​រវាង​ ក្រុម​ជើងឯក​ឆ្នាំ​ចាស់ អេ​ស្ប៉ា​ញ ប្រកួត​ជាមួយ​ជើងឯក​រង​ឆ្នាំ​ចាស់ ហុ​ល្លង់ ជាមួយ​មិត្តភក្តិ។ នេះ​យោងតាម​សារព័ត៌មាន Beijing Youth Daily។


ម៉ោង​នៅ​ប្រទេស​ចិន ដើរ​ខុសពី​ម៉ោង​នៅ​ប្រេ​ស៊ី​ល​ចំនួន ១១ ម៉ោង ដូច្នេះ​ប្រជាជន​ចិត្ត​ត្រូវ​តាមដាន​ការប្រកួត World Cup 2014 រហូតដល់​រំលង​អា​ធ្រា​ត្រ ជាពិសេស​គឺ​ត្រូវ​តាមដាន​ប្រកួត​ម៉ោង ៦ ព្រឹក​មួយគូ​ទៀត៕



© រក្សាសិទ្ធិដោយ thmeythmey.com