ប្លែកៗ
អន្តរជាតិ
Peanut ឈ្នះ​ពាន​រ​ង្វាន់​ជាឆ្កែ​ដែ​លអា​ក្រ​ក់ជា​ង​គេលើ​លោក​អ​ម​ដោយ​ប្រា​ក់រ​ង្វាន់​១៥០០​ដុល្លារ
24, Jun 2014 , 12:58 pm        
រូបភាព
ដោយ: រួបរួម
ឆ្កែឈ្មោះ Peanaut ដែល​មាន​អាយុ​២​ឆ្នាំ​មក​ពី​រដ្ឋកាលីហ្វនីញ៉ា បាន​ឈ្នះ​ពាន​រង្វាន់​ក្នុងនាម​ជា​ឆ្កែមាន​រូប​រូប​អាក្រក់​ជាងគេ​លើ​ពិភព​លោក (World’s Ugliest Dog Contest) ប្រចាំឆ្នាំ​២០១៤ នា​ការ​ប្រកួត​ប្រជែងមួយ​កាលពី​ថ្ងៃទី​២០ ខែមិថុនា នៅ​ក្រុង Petaluma រដ្ឋកាលីហ្វនីញ៉ា សហរដ្ឋអាមេរិក។




ជាមួយ​នឹង​ជ័យ​ជម្នះនេះ Peanaut បាន​នាំប្រាក់​រង្វាន់​ចំនួន​១៥០០​ដុល្លារដល់​ម្ចាស់​របស់​ខ្លួន​ផងដែរ។ អ្នក​ស្រី Holly Chandler ដែល​ជាអ្នក​ចិញ្ចឹម Peanaut បាន​និយាយថា ឆ្កែ​របស់​ខ្លួន​បាន​ឆេះ​រោល​ខ្លួន​កាលពី​វានៅ​តូច ហើយ​ដូច្នេះ​បាន​ជារាង​កាយ និងមុខ​មាត់របស់វា ប្រែ​ទៅ​ជាអាក្រក់ និងពិបាលមើល។



អ្នក​ស្រី​ Chlandler បាន​អះ​អាងថា អ្នក​ស្រី​នឹងយក​ប្រាក់​ដែល​ឈ្នះរង្វាន់ទាំងអស់ទៅ​ជួយ​ដល់​ក្រុម​ពេទ្យ​សត្វ​ដើម្បី​ប្រើ​ប្រាស់​ជួយ​ដល់​សត្វ​នានាដែលមិន​ទទួល​បាន​នូវការ​យក​ចិត្ត​ទុក​ដាក់។ នេះ​ជាលើក​ទី​២៦​ហើយ​ដែល​ក្រុង​កាលីហ្វ​នីញ៉ា​ រៀបចំ​ការ​ប្រកួត World’s Ugliest Dog Contest ប៉ុន្តែមិន​មាន​ការចូល​រួម​ឲ្យ​បាន​​ទូលំទូលាយ​កម្រិត​ពិភពលោ​កនោះ​ឡើយ៕




© រក្សាសិទ្ធិដោយ thmeythmey.com