កីឡាអន្តរជាតិ
អន្តរជាតិ
យន្តហោះដឹកជម្រើសជាតិអេស្ប៉ាញត្រូវរន្ទះបាញ់ បន្ទាប់ពីបានចុះចតរួចរាល់
× ទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍នៅល្ងាចថ្ងៃអង្គារ ថា យន្តហោះដឹកនាំក្រុមជម្រើសជាតិអេស្ប៉ាញត្រូវបានរន្ទះ ខណៈដែលវាបានចុះចតរួចរាល់នៅទីក្រុងម៉ាឌ្រីត ប៉ុន្តែមិនមានករណីគ្រោះថ្នាក់ណាមួយបានកើតឡើងឡើយសម្រាប់យន្តហោះផ្ទាល់ រួមទាំងអ្នកដំណើរ។
នេះអាចចាត់ទុកជារឿងសោកសៅមួយទៀតរបស់ក្រុមម្ចាស់ការពារតំណែងជើងឯកអេស្ប៉ាញ បន្ទាប់ពីពួកគេបានធ្លាក់ចេញពីព្រឹត្តិការណ៍ World Cup ក្រោយចាញ់ ហូឡង់ និងឈីលី ហើយឈ្នះអូស្ត្រាលីបង្គ្រប់កិច្ចសម្រាប់ការប្រកួតនៅក្នុងពូល B៕
© រក្សាសិទ្ធិដោយ thmeythmey.com