កីឡាអន្តរជាតិ
អន្តរជាតិ
អ៊ុយ​រូ​ហ្គា​យ​ទម្លាក់​អ៊ីតាលី​ដើម្បី​តោង​កូ​ស្តា​រី​កា​ទៅកាន់​វគ្គ១៦ក្រុម​ចុងក្រោយ
25, Jun 2014 , 1:14 am        
រូបភាព
ដោយ: រួបរួម
អ៊ីតាលី​បានទទួល​រង​នូវ​ភាព​សោកសៅ​នា​ការប្រកួត​ចុងក្រោយ​ក្នុង​ពូ​ល D បន្ទាប់ពី​ខ្សែការពារ Diego Godin បានតែ​តបាល់​បញ្ចូល​ទី​នៅ​នាទី៨១ ដើម្បី​នាំ​ឲ្យ​អ៊ុយ​រូ​ហ្គា​យ​ឈានទៅ​កាន់​វគ្គ១៦ក្រុម​ចុងក្រោយ​នៃ​ព្រឹត្តិការណ៍ World Cup ២០១៤ ។



សម្រាប់​ការប្រកួត​នេះ លទ្ធផល​ស្មើគ្នា អាច​ឲ្យ​អ៊ីតាលី​ទទួល​កៅអី​ទៅកាន់​វគ្គ​បន្ត​ជាមួយ​កូ​ស្តា​រី​កា ប៉ុន្តែ​បន្ទាប់ពី​ខ្សែបម្រើ Claudio Marchisio ទទួល​កាត​ក្រហម​នៅ​នាទី ទី៥៩ អ៊ុយ​រូ​ហ្គា​យ​បើក​ការ​វាយ​សម្រុក​យ៉ាងខ្លាំង រហូតដល់​មាន​គ្រាប់​បាល់​ជ័យជម្នះ។

ស្របពេល​ជាមួយគ្នានេះ អង់គ្លេស​បានទទួល​ត្រឹម​មួយ​ពិន្ទុ​នា​ការប្រកួត​បង្គ្រប់កិច្ច​ជាមួយ​ក្រុម​កំពូល​តារាង​កូ​ស្តា​រី​កា។ សម្រាប់​ពូ​ល D នេះ កូ​ស្តា​រី​កា​ក្តោប​ក្តាប់​តំណែង​លេខ​មួយ (៧ពិន្ទុ) អ៊ុយ​រូ​ហ្គា​យ​លេខ​ពីរ (៦ពិន្ទុ) រីឯ​អតីត​ជើងឯក​ទាំងពីរ​មកពី​តំបន់​អឺរ៉ុប គឺ​អ៊ីតាលី (៣ពិន្ទុ) និង​អង់គ្លេស (១ពិន្ទុ) បានទទួល​មេរៀន​ដ៏​ជូរចត់​ពី​ព្រឹត្តិការណ៍ World Cup នេះ ដោយសារ​ក្រុម​អាមេរិក​កណ្តាល និង​អាមេរិក​ខាងត្បូង៕


  ខ្សែការពារ Diego Godin អបអរគ្រាប់បាល់​ជ័យ​ជម្នះ​ដល់អ៊ុយរូហ្គាយ


លោក Roy Hodgson ដឹកនាំអង់គ្លេស​ទទួល​បាន​ត្រឹម​១ពិន្ទុ​ក្នុងចំណោមការប្រកួត​បីលើកក្នុងពូល D។ រូប fifa.com


© រក្សាសិទ្ធិដោយ thmeythmey.com