កីឡាអន្តរជាតិ
អន្តរជាតិ
Suarez រង​ពិន័យ​មិន​ឲ្យ​ចូលរួម​គ្រប់​សកម្មភាព​បាល់ទាត់​រយៈពេល៤ខែ
26, Jun 2014 , 9:21 pm        
រូបភាព
ដោយ: រួបរួម
គណៈកម្មាធិការ​វិន័យ​របស់​សហព័ន្ធ​កីឡាបាល់ទាត់​ពិភពលោក (FIFA) បានសម្រេច​ដាក់​ការពិន័យ​លើ​ខ្សែប្រយុទ្ធ​អ៊ុយ​រូ​ហ្គា​យ Luis Suarez មិន​ឲ្យ​ចូលរួម​គ្រប់​សកម្មភាព​បាល់ទាត់​រយៈពេល៤ខែ ពីបទ​ខាំ​ស្មា​ខ្សែការពារ​អ៊ីតាលី Giorgio Chiellini នា​ការប្រកួត World Cup ពូ​ល D កាលពី​ថ្ងៃ​អង្គារ។



សម្រាប់​ការប្រកួត​ជា​លក្ខណៈ​អន្តរជាតិ កីឡាករ​រូបនេះ ត្រូវ​រង​ពិន័យ​ចំនួន៩ប្រកួត ដែល​មានន័យថា ការ​រូបគេ​មិនមាន​សិទ្ធិ​បង្ហាញខ្លួន​ទៀតឡើយ​សម្រាប់​ប្រកួត​ដែល​នៅ​សេសសល់​ក្នុង​ព្រឹត្តិការណ៍ World Cup ឆ្នាំ២០១៤ នេះ។ Suarez រង​ពិន័យ​ផងដែរ​ជា​ទឹកប្រាក់៦៦០០០ផោន ៕




© រក្សាសិទ្ធិដោយ thmeythmey.com