ខ្សែប្រយុទ្ធជនជាតិអ៊ុយរ៉ុយហ្គាយ Luis Suarez ត្រូវបានសារព័ត៌មានជុំវិញពិភពលោកចុះផ្សាយពីរូបគេក្រោយពេល ខាំខ្សែការពារ Giorgio Chiellini អំឡុងពេលជម្រើសជាតិ អ៊ុយរ៉ុយ ហ្គាយ ប៉ះ អ៊ីតាលី ក្នុងវគ្គជម្រុះតាមពូលពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup 2014 នៅប្រទេសប្រេស៊ីល កាលពីពេលថ្មី។
លើកទី២
ចូលដល់ World Cup 2010 នៅប្រទេសអាហ្វ្រិចខាងត្បូង Suarez បានយកដៃរារាំងបាល់មិនឱ្យចួលទីរបស់ខ្លួនក្នុងពេលប្រកួតរវាងក្រុមជម្រើសជាតិហ្គាណា និង អ៊ុយរ៉ុយហ្គាយនៅវគ្គ៨ក្រុមចុងក្រោយ។ កាលនោះលោកអាជ្ញាកណ្ដាលOlegário Benquerença ជនជាតិព័រទុយហ្គាល់ បានពិន័យកាតក្រហម Suarezនៅនាទី១២០ ។ Suarez បានឆ្លើយតបចំពោះទង្វើររបស់គេថា«វាពិតជាមានតម្លៃណាស់»។
លើកទី៣
ដល់ឆ្នាំ២០១១ អំឡុងពេលបង្ហាញខ្លួននៅក្លិប Liverpool កីឡាករ Suarez ត្រូវពិន័យចំនួន៨ ប្រកួត និង ពិន័យជាប្រាក់ចំនួន៦២,០០០ដុល្លារក្រោយសមាគមកីឡាបាល់ទាត់អង់គ្លេស (FA) រកឃើញថារូបគេប្រព្រឹត្តិអំពើររើងអើងជាតិសាសន៍ដាក់កីឡាករPatrice Evra ជនជាតិបារាំងរបស់ក្លិប Manchester United មែន។ហេតុការនេះកើតឡើងក្នុងការប្រកួតរវាងក្រុម Liverpool ប៉ះក្រុម Manchester United ដោយ Suarez បានហៅ Evra ថា«កីឡាករស្បែកខ្មៅ» ចំនួន៧ លើកក្នុងពេលប្រកួត។
ឆ្លើយតបនឹងការចោទប្រកាន់ Suarez ថារូបគេមានបញ្ហារឿងបកប្រែ។ប្រកួតបន្ទាប់រវាងក្លិបខ្លាំងរបស់អង់គ្លេសទាំង២កីឡាកររូបនេះបានចាប់ដៃ Evraទុកជាការសុំទោខណៈក្លិប Liverpool ក៏បានសុំទោសចំពោះបញ្ហានេះដែរ។
លើកទី៤
សមាគមកីឡាបាល់ទាត់អង់គ្លេស(FA) បានពិន័យរូបគេចំនួន១០ប្រកួត ព្រោះខាំដៃខ្សែការពាររបស់ក្រុម Chelsea គឺកីឡាករBranislav Ivanovic ក្នុងពេលប្រកួតលីកកំពូលអង់គ្លេសរដូវកាល២០១២-២០១៣ ។
គ្រានោះដែរលោកនាយករដ្ឋមន្ត្រីអង់គ្លេស David Cameron បានថ្លែងថាកីឡាករមកពីប្រទេសអ៊ុយរ៉ុយហ្គាយរូបនេះបានបន្លាយក្មេង។
ក្រោយកើតហេតុប៉ុន្មានថ្ងៃ Suarez និយាយថា៖«ខ្ញុំដឹងពីសកម្មភាពរបស់ខ្ញុំដែលបានកើតឡើងតែវាមិនប៉ះដល់ការប្រកួតលើទីលាននោះទេ»។