កីឡាអន្តរជាតិ
អន្តរជាតិ
ប្រេ​ស៊ី​ល​ឈ្នះ​ឈី​លី​ដោយបាល់ប៉េ​ណា​ល់​ទី ខណៈ Rodriguez ជួយ​កូ​ឡុំ​ប៊ីទ​ម្លា​ក់​អ៊ុយ​រូ​ហ្គា​យ
29, Jun 2014 , 9:22 am        
រូបភាព
ដោយ: ថ្មីៗ
ម្ចាស់ផ្ទះ​ប្រេ​ស៊ី​ល និង​កូ​ឡុំ​ប៊ី បានទទួល​ជ័យជម្នះរៀងៗខ្លួន​ដើម្បី​ឡើងទៅ​ជួបគ្នា​នៅ​វគ្គ៨ក្រុម​ចុងក្រោយ​នៃ​ព្រឹត្តិការណ៍ World Cup ឆ្នាំ២០១៤ ដោយ​ប្រេ​ស៊ី​ល​ផ្តួល​ឈី​លី ៣-២ តាមរយៈ ការទា​ត់បាល់​ប៉េ​ណា​ល់​ទី ក្រោយ​ក្រុម​ទាំងពីរ​បញ្ចប់​ការប្រកួត​ក្នុង​លទ្ធផល​ស្មើ ១-១ រីឯ​កូ​ឡុំ​ប៊ី​យកឈ្នះ​អ៊ុយ​រូ​ហ្គា​យ ២-០ ។


 
ប្រេ​ស៊ី​ល បាន​ផ្តួល​ក្រុម​ជម្រើសជាតិ​ឈី​លី​ក្នុង​លទ្ធផល ៣-២ ដោយ​ការ​ស៊ុត​បាល់​ប៉េ​ណា​ល់​ទី​ដើម្បី​ឈានទៅ​ប្រកួត​វគ្គ៨ក្រុម​ចុងក្រោយ​នៃ​យុទ្ធនាការ World Cup ជុំ​ផ្តាច់ព្រ័ត្រ​កាលពី​ថ្ងៃ​សៅរ៍ ឈានចូល​ថ្ងៃអាទិត្យ ក្រោយពី​ជួប​ការប្រកួត​ដ៏​ស្វិតស្វាញ​មួយ​ដែល​បានធ្វើ​ឲ្យ​ខ្សែប្រយុទ្ធ Neymar និង​មិត្ត​រួម​ក្រុម​របស់គេ​ទប់ទឹក​ភ្នែក​មិនបាន។

អ្នកចាំទីប្រេស៊ីល Julio Cesar គឺ​ជាកីឡាករ​ឆ្នើម​ប្រចាំការប្រកួត។ រូបថត fifa.com
គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​ទាំងពីរ​គ្រាប់​នៅ​តង់​ទី១សុទ្ធសឹង​គ្រាប់​បាល់​ដែល​ក្រុម​ទាំងពីរ​រកបាន​ក្រោម​ការប្រកួត​ដ៏​តឹងតែង​ក្នុង​រយៈពេល១២០នាទី​នៅ​កីឡដ្ឋាន Mineirao។ ខ្សែការពារ Gonzalo Jara បាន​ស៊ុត​បាល់​ប៉េ​ណា​ល់​ទី​កាត់សេចក្តី​មិន​ចូល​ទី​សម្រាប់​ក្រុម​ជម្រើសជាតិ​ឈី​លី តាមរយៈ​ការ​ស៊ុត​បាល់​ប៉ះ​ទៅនឹង​បង្គោល​ទី និង​ខ្ទាត​ចេញពី​មុខ​ទី​ដើម្បី​ធ្វើ​ឲ្យ​ក្រុម​ខ្លួន​បន្ត​មាន​កំណត់ត្រា​ដ៏​វេទនា​ក្នុង​យុទ្ធនាការ World Cup នៅពេល​ប្រកួត​ជាមួយនឹង​ប្រេ​ស៊ី​ល។

Willian និង Hulk សុទ្ធសឹង​បាន​ស៊ុត​បាល់​ប៉េ​ណា​ល់​ទី​មិន​ចូល​ទី​សម្រាប់​ក្រុម​ជម្រើស​ជ​តិ​ប្រេ​ស៊ី​ល ប៉ុន្តែ ខ្សែការពារ David Luiz, Marcelo និង​ខ្សែប្រយុទ្ធ Neymar បាន​គ្រប់គ្រង​អារម្មណ៍​របស់​ពួកគេ​ដើម្បី​ស៊ុត​បាល់​បំប៉ោង​សំណាញ់ ខណៈដែល​ខ្សែការពារ Julio Cesar បានធ្វើការ​សង្គ្រោះ​បាល់​ដ៏​សំខាន់​ពី​ការ​ស៊ុត​របស់​កីឡាករ Mauricio Pinilla និង Alexis Sanchez។

Neymar បាន​លុតជង្គង់​របស់គេ​ក្នុង​អារម្មណ៍​ដ៏​មិនគួរ​ឲ្យ​ជឿ ក្រោម​ដំណក់ទឹកភ្នែក​នៃ​ការរីករាយ។ កីឡាករ​របស់​ក្រុម​ជម្រើសជាតិ​ស៊ី​លី​មួយចំនួន​បាន​អាវ​របស់​ពួកគេ​បិទមុខ​របស់ខ្លួន ខណៈដែល​ពួកគេ​បាន​ចាក​ចេញពី​ទីលាន។
កីឡាករកូឡុំប៊ីដើេរចេញពីទីលានទាំងខក​ចិត្ត។ រូបថត fifa.com

លោក Luiz Felipe Scolari ដែលជា​គ្រូបង្វឹក​របស់​ប្រេ​ស៊ី​ល បាន​និយាយថា៖ «យើង​បានដឹង​នៅពេលដែល​លទ្ធផល​ស្មើ​បាន​កើតឡើង​កាលពី៧ខែ​កន្លងទៅ​ថា យើង​អាច​នឹងត្រូវ​ជួប​ជាមួយនឹង​ក្រុម​ស៊ី​លី ហើយ​យើង​បានដឹង​ពី​ភាពលំបាក​ប៉ុនណា​ដែល​យើង​អាច​នឹង​ជួប។ ឈី​លី​ជា​ក្រុម​មានការ​រៀបចំ​ដ៏​ល្អ ហើយ​វា​ជាការ​ប្រកួត​មាន​ភាព​ប្រហាក់ប្រហែលគ្នា»។

ក្រុមបាល់ទាត់​ជម្រើសជាតិ​ប្រេ​ស៊ី​ល​នឹងត្រូវ​ទៅ​ប្រកួត​វគ្គ៨ចុងក្រោយ​ជាមួយនឹង​ក្រុម​ជម្រើសជាតិ​កូ​ឡុំ​ប៊ី ដែល​បាន​ក្រុម​ជម្រើសជាតិ​អ៊ុយ​រូ​ហ្គា​យ ២-០ ក្នុងការ​ប្រកួត​វគ្គ១៦ក្រុម​ចុងក្រោយ​មួយគូ​ទៀត​នា​រាត្រី​ដដែល​នោះ។

James Rodriguez រកបាន​ពីរគ្រាប់នាំឲ្យកូឡុំប៊ីឈានទៅកាន់វគ្គ​បន្ត។ រូបថត fifa.com
ខ្សែប្រយុទ្ធ James Rodriguez បាន​ក្លាយជា​កីឡាករ​ឆ្នើម​ម្នាក់​ប្រចាំ World Cup តែម្តង ដោយ​ការ​ស៊ុត​បាល់​បញ្ចូល​ទី​របស់គេ​ទាំងពីរ​គ្រាប់ នាំ​ឲ្យ​កូ​ឡុំ​ប៊ី​ឈានទៅ​កាន់​វគ្គ១/៤ផ្តាច់ព្រ័ត្រ​ជា​លើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​របស់ខ្លួន។ Rodriguez បាន​ក្លាយជា​កីឡាករ​ទីមួយ​ដែល​បាល់​បញ្ចូល​ទី​បួន​ប្រកួតជាប់ៗគ្នា បើ​គិត​ចាប់តាំងពី​ការសម្រេចបាន​របស់​កីឡាករ​ប្រេ​ស៊ី​ល Ronaldo និង Rivaldo កាលពី​ឆ្នាំ២០០២ ។



Rodriguez បាន​ក្លាយជា​កីឡាករ​ស៊ុត​បាល់​បញ្ចូល​ទី​ច្រើនជាងគេ​លើ​តារាង​តាមរយៈ​ការសម្រេចបាន៥គ្រាប់។ ខណៈដែល​ខ្សែប្រយុទ្ធ​អ៊ុយ​រូ​ហ្គា​យ Luis Suarez បាន​ជាប់​ពិន័យ​ដោយសារតែ​ការ​ខាំ​ខ្សែការពារ​អ៊ីតាលី Giorgio Chiellini ខ្សែប្រយុទ្ធ Rodriguez កំពុង​ទទួលបាន​នូវ​ការចាប់​យ៉ាងខ្លាំង ដូចជា Neymar និង Messi ផងដែរ៕

ប្រែ​សម្រួល​ដោយ ផេង សំណាង




© រក្សាសិទ្ធិដោយ thmeythmey.com