កីឡាអន្តរជាតិ
អន្តរជាតិ
ហូ​ឡង់​​ឈាន​​ទៅ​​កាន់​​វគ្គ​​៨ក្រុម​ចុង​ក្រោយប​ន្ទាប់​ពីយក​​ឈ្នះ​ម៉ិកស៊ិ​ក ​២-១
30, Jun 2014 , 1:20 am        
រូបភាព
ដោយ: ថ្មីៗ
Klaas Jan Huntelaar បាន​ស៊ុតបាល់ប៉េណាល់ទី​ក្នុងនាទី​បន្ថែម ដើម្បី​ឲ្យហូឡង់ឈាន​ទៅកាន់វគ្គ​១/៤ផ្តាច់ព្រ័ត្រ World Cup តាមរយៈជ័យ​ជម្នះ ២-១ លើ​ម៉ិកស៊ិក។ គ្រាប់​បាល់​បញ្ចូលទី​ផ្ទួន​ៗ​របស់ហូឡង់បាន​កើត​ឡើង​នៅ​ជិត​បញ្ចប់ការប្រកួត។



ដើម​តង់ទីពីរ Giovani dos Santos បាន​ស៊ុត​បាល់ពី​ចម្ងាយដើម្បីនាំឲ្យ​ម៉ិកស៊ិក​នាំមុខមុន ប៉ុន្តែ​បន្ទាប់ពី​ហូឡង់​បាន​សុំការអនុញាតផឹកទឹក (Cooling Break) ​ចំនួន​៣នាទី Wesley Sneijder បាននាំឲ្យហូឡង់​វាយ​បក​តាម​ស្មើនៅ​នាទី ទី​៨៨ ហើយនៅក្នុងនាទី​បន្ថែម Rafael Marquez បាន​បង្កកំហុស​លើ Arjen Robben នៅ​តំបន់គ្រោះ​ថ្នាក់​ ដែលនាំឲ្យ Hunterlaar ស៊ុត​បាល់ប៉េណាល់នាំជ័យ​ជម្នះ​ដល់ហូឡង់៕

© រក្សាសិទ្ធិដោយ thmeythmey.com