ខ្មែរ​ក្រហម
ជាតិ
ស្តូប​រំព្ញ​កវិ​ញ្ញា​ណក្ខ​ន្ធជ​នរ​ង​គ្រោះនៅ​រប​បខ្មែ​រក្រ​ហម​នឹ​ងស​ង់ក្នុ​ងសា​រម​ន្ទីរ​ជាតិទួ​លស្លែ​ង
10, Jul 2014 , 1:43 pm        
រូបភាព
លោក ប៊ូ ម៉េង ជន​រងគ្រោះម្នាក់​ដែល​ធ្លាប់ទទួល​រងការធ្វើ​ទារុណកម្មនៅទួល​ស្លែង
លោក ប៊ូ ម៉េង ជន​រងគ្រោះម្នាក់​ដែល​ធ្លាប់ទទួល​រងការធ្វើ​ទារុណកម្មនៅទួល​ស្លែង
ដោយ:
ភ្នំពេញ៖ ក្រ​សួង​វប្ប​ធ​ម៌ និ​ងវិ​ចិត្រសិ​ល្បៈ ​និង​អង្គ​ជំនុំ​ជម្រះ​វិសាម​ញ្ញ​ក្នុង​តុលា​ការ​កម្ពុជា ( អ.វ.ត.ក )​ បា​នធ្វើ​ពិធី​ចុះហ​ត្ថលេ​ខាលើ​អ​នុស្សា​រណៈ​យោគ​យ​ល់ស្តី​ពីកា​រសា​ងស​ង់ស្តូប​រំព្ញក​វិញ្ញាណ​ក្ខន្ធជ​នរ​ង​គ្រោះស​ម័​យខ្មែ​រក្រហម​កាលពី​ព្រឹក ​ថ្ងៃទី ​១​០ ខែ ​កក្កដា​ ឆ្នាំ​ ២០១៤ ។



គម្រោង​នេះ​ចាប់​ផ្តើម​អ​នុវ​ត្តចាប់​ពី​ថ្ងៃចុះ MOu ហើយ​ត្រូវ​ចំនា​យទឹ​កប្រាក់​អស់​ប្រមាណ​ ៧ ម៉ឺនដុ​ល្លារ​អាមេ​រិក ​ក្រោម​ជំនួ​យរ​បស់​រដ្ឋាភិបា​លជា​តិ និ​ងអន្ត​រជាតិ​ រួមជា​មួយអ​ង្គការ​ក្រៅរដ្ឋា​ភិបាលនា​នា​។

លោក​ ជុ​ច ភឿ​ន រដ្ឋ​លេខា​ធិការ​ក្រសួ​ងវ​ប្បធម៌​ និង​វិចិ​ត្រសិ​ល្បៈបាន​ថ្លែង​ក្នុង​ពិធីថា​រាជរ​ដ្ឋាភិបា​លក​ម្ពុជាបា​នសម្រ​ចកា​រអនុ​ញ្ញាតឲ្យ​សាង​សង់​ស្តូបរំ​លឹកវិ​ញ្ញាណ​ក្ខន្ធនៅ​ក្នុងសា​រមន្ទី​ជាតិទួល​ស្លែង​ ក្រៅពី​នេះរ​ដ្ឋាភិបា​លក៏​បានស​ម្រេចដា​ក់បញ្ចូល​ប្រវត្តិ​សាស្រ្ត​របបខ្មែ​រក្រ​ហមក្នុ​ងកម្ម​វិធី​សិក្សាថ្នា​ក់មធ្យ​មសិ​ក្សាទូទាំ​ងប្រ​ទេស ​និងប​ង្កើតឲ្យ​មាន​ទិវានៃ​ការ​ចង​ចាំជា​ដើម។

លោ​ក ក្រា​ញ់ តូ​នី ប្រធា​នកា​រិយាល័​យរដ្ឋ​បាលស្តី​ទីនៃ​ អ.​វ.ត​.ក ​បាននិ​យាយ​ថាការ​សាងស​ង់ស្តូប​នេះ ​គឺជានិ​មិត្តរូ​បមួ​យសម្រា​ប់ការ​លើស្ទួ​យ និ​ងការ​ទទួល​ស្គាល់ជា​ផ្លូវកា​រដ​ល់​ជន​រងគ្រោះ ​ និង​ទុក​ជាស​ម្រាប់​ការ​សិក្សា​ដ​ល់ម​នុស្ស​ជំនា​ន់ក្រោ​យ។ ​លោក​បានប​ញ្ជាក់​ថា៖«​ស្តូបនេះគឺទុ​កជា​ការ​ច​ងចាំ​មួយ​ និង​ទប់​ស្កាត់​នូវកា​រវិ​លត្រឡ​ប់មក​វិញ​នូវ​រប​បដ៏​ខ្មៅង​ងឹត​នេះ»។

លោក​ ប៊ូ​ ម៉េង​ អាយុ​ ៧៣​ ឆ្នាំ ​ជាជន​រងគ្រោះ​នៅក្នុ​ងគុក​ទួលស្លែ​ងបាន​និយាយ​ប្រាប់​គេហ​ទំព័រ​ថ្មីៗថា​លោក​មាន​អារម្ម​ណ៍រី​ករា​យចំពោះ​ការ​សង់​ស្តូបនេះ​ឡើង​ ពីព្រោះ​វាបាន​រម្លឹក​អនុស្សា​វរីយ៍​រប​ស់លោក​ជាមួ​យនឹង​ប្រពន្ធ​កាល​ពីរ​បបខ្មែ​រក្រ​ហម។​ លោក​បាន​បន្តថា​ក្រៅពី​ការផ្ត​ល់សំណ​ងរ​ដ្ឋប្ប​វេណី ​លោក​នៅតែទ​ទូច​សុំដល់​ អ.វ​.ត.ក​ កាត់​ក្តីឲ្យ​មេដឹក​នាំក្នុង​របបនោះ​ជាប់ពន្ធនា​គា​រអ​ស់មួយ​ជីវិ​តផង​ដែរ៕



© រក្សាសិទ្ធិដោយ thmeythmey.com