កីឡាអន្តរជាតិ
អន្តរជាតិ
Man Utd លើក​ពាន International Champions Cup ​នៅ​អាមេ​រិក
05, Aug 2014 , 1:59 pm        
រូបភាព
ដោយ: ថ្មីៗ
ក្រុម​បាល់ទាត់​បិសាច​ក្រហម Manchester United បាន​លើក​ពាន International Champions Cup 2014 ដែល​សហការ​​រៀបចំ​នៅ​សហ​រដ្ឋអា​មេរិក និង កាណា​ដា នា​ប៉ុន្មាន​​ម៉ោង​មុន​នេះ​ក្រោយ​យក​ឈ្នះ​ក្រុម Liverpool ៣ ទល់ ១ ​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ លើ​កីឡដ្ឋាន Sun Life នៅ​ទី​ក្រុង​ Miami សហរដ្ឋ​អាមេរិក​ក្រោម​ក្រសែ​ភ្នែក​ទស្សនិកជន​៥១.០០០នាក់។



៣ គ្រាប់​របស់ Man Utd រក​បាន​ដោយ​កីឡាករ Rooney នាទី​ ៥៥, Mata នាទី ៥៧ និង Lingard ៨៨ ខណៈ​មួយ​គ្រាប់​របស់ Liverpoor បំប៉ោង​សំណាញ់​ទី​ដោយ​កីឡាករ Steven Gerrard នៅ​នាទី ១៤។

International Champions Cup 2014 ចាប់​ប្រកួត​តាំង​ពី​ថ្ងៃ​ទី ២៤ កក្កដា និង បញ្ចប់​ថ្ងៃ​ទី ៥ សីហា នេះ ហើយ​មាន​ក្រុម​ចូលរួម​ចំនួន ៨ ក្រុម​រួម​មាន Manchester United (អង់គ្លេស), Internazionale (អ៊ីតាលី), Roma (អ៊ីតាលី), Real Madrid (អេស៉្បាញ), Liverpool (អង់គ្លេស) , Olympiacos (ក្រិក), Manchester City (អង់គ្លេស) និង AC Milan (អ៊ីតាលី)៕



© រក្សាសិទ្ធិដោយ thmeythmey.com