ខ្មែរ​ក្រហម
ជាតិ
អ្នកកាសែត​ជាង២០០នាក់ចុះ​​យក​ព័ត៌មាន​នៅ​ថ្ងៃ​ប្រកាស​សាលក្រម​សំណុំរឿង០០២ វគ្គ១
07, Aug 2014 , 9:33 am        
រូបភាព
ដោយ: រួបរួម
អ្នកកាសែត​ជាតិ និង​អន្តរជាតិ​ជាង២០០នាក់ កំពុង​ចុះ​យក​ព័ត៌មាន​ទាក់ទង​នឹង​ការប្រកាស​សាលក្រម​សំណុំរឿង០០២ វគ្គ​មួយ នា​ព្រឹក​ថ្ងៃ​អង្គា ទី៧ ខែសីហា ឆ្នាំ២០១៤ នេះ ដែលមាន​ជនជាប់ចោទ នួន ជា និង​ខៀវ សំផន។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក នេត្រ ភ​ត្រា អ្នកនាំពាក្យ​សាលាក្តី​ខ្មែរក្រហម។



មុននឹង​ឈានដល់​ការប្រកាស​សាលក្រម​នៅថ្ងៃនេះ សំណុំរឿង ០០២/០១ បានចាប់ផ្តើម​ឡើង​នៅ​ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១១ ។ សវនាការ​លើ​ភស្តុតាង​ក្នុង​សំណុំ​រឿងនេះ បាន​បិទ​បញ្ចប់​នៅ​ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ ២០១៣ ហើយ​សវនាការ​ធ្វើ​សេចក្តីសន្និដ្ឋាន​លើ​ការពិភាក្សា​ដេញដោល​បានបញ្ចប់​នៅ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៣ ។

បទចោទប្រកាន់ នានា​ក្នុង​សំណុំ​រឿងនេះ ផ្តោតលើ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ​ដែល​ពាក់ព័ន្ធ​នឹង​ការផ្លាស់ ទីលំនៅ​ប្រជាជន​ដោយ​បង្ខំ​ចេញពី​ភ្នំពេញ នៅ​ខែ មេសា ឆ្នាំ១៩៧៥ និង ការផ្លាស់​ទីលំនៅ​ប្រជាជន​ចេញពី​តំបន់ផ្សេងៗទៀត ក្នុងដំណាក់កាល​ក្រោយ​ទៀត (ដំណាក់កាល​ទី១ និង​ដំណាក់កាល​ទី២ ) និង ការសម្លាប់​ទាហាន​នៃ​របប​សាធារណរដ្ឋ​ខ្មែរ នៅ​ទួល​ពោធិ៍​ជ្រៃ ខេត្តពោធិ៍សាត់៕







© រក្សាសិទ្ធិដោយ thmeythmey.com