ខ្មែរ​ក្រហម
ជាតិ
លោក​ចៅក្រមរៀបរាប់​ពី​សាវតា​របស់​នួន ជា និង​ខៀវ សំផន ទាក់ទង​នឹង​សហ​ឧក្រិដ្ឋកម្ម​រួម
07, Aug 2014 , 10:15 am        
រូបភាព
ដោយ: រួបរួម
បន្ទាប់ពី​ចំណាយពេល​ជិត​មួយ​ម៉ោង​លើ​ការ​សង្ខេប​សំណុំរឿង០០២ វគ្គ​មួយ ប្រឆាំងនឹង នួន ជា និង​ខៀវ សំផន លោក​ចៅក្រម និល ណុល កំពុង​អាន​ពី​សាវតា​របស់​អតីត​មេដឹកនាំ​ខ្មែរក្រហម​ទាំងពីរ​រូបនេះ ដើម្បី​បង្ហាញ​ឲ្យ​ដឹងថា ពួកគេ​សុទ្ធតែជា​តួអង្គ​យ៉ាងសំខាន់​ក្នុងការ​ប្រព្រឹត្តិ​អំពើ​ឧក្រិដ្ឋកម្ម​នានា។



នួន ជា ដែល​ត្រូវបាន​ចាប់ខ្លួន​នៅ​ថ្ងៃទី ១៩ កញ្ញា ២០០៧ បានកើត​នៅ​ថ្ងៃទី ៧ កក្កដា ឆ្នាំ១៩២៦ នៅ​ខេត្តបាត់ដំបង រីឯ​ខៀវ សំផន ត្រូវបាន​ចាប់ខ្លួន​នៅ​ថ្ងៃទី១៩ វិច្ឆិកា ឆ្នាំ២០០៧ ។ អតីត​មេដឹកនាំ​ខ្មែរក្រហម​ទាំងពីរ​ត្រូវ​ចោទប្រកាន់​និង​បញ្ជូនទៅ​ជំនុំជម្រះ​ពីបទ ឧក្រិដ្ឋកម្ម​ប្រឆាំងនឹង​មនុស្សជាតិ ការរំលោភបំពាន​យ៉ាងធ្ងន់ធ្ងរ​ទៅលើ​អនុសញ្ញា​ទីក្រុង​ហ្សឺ​ណែវ​ឆ្នាំ១៩៤៩ ឧក្រិដ្ឋកម្ម ប្រល័យ ពូជសាសន៍ មនុស្សឃាត ការធ្វើ​ទារុណកម្ម និង​ការ​ធ្វើទុក្ខបុកម្នេញ​ខាង​ផ្នែក សាសនា។

បទចោទប្រកាន់ នានា​ក្នុង​សំណុំ​រឿងនេះ ផ្តោតលើ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ​ដែល​ពាក់ព័ន្ធ​នឹង​ការផ្លាស់ ទីលំនៅ​ប្រជាជន​ដោយ​បង្ខំ​ចេញពី​ភ្នំពេញ នៅ​ខែ មេសា ឆ្នាំ១៩៧៥ និង ការផ្លាស់​ទីលំនៅ​ប្រជាជន​ចេញពី​តំបន់ផ្សេងៗទៀត ក្នុងដំណាក់កាល​ក្រោយ​ទៀត (ដំណាក់កាល​ទី១ និង​ដំណាក់កាល​ទី២ ) និង ការសម្លាប់​ទាហាន​នៃ​របប​សាធារណរដ្ឋ​ខ្មែរ នៅ​ទួល​ពោធិ៍​ជ្រៃ ខេត្តពោធិ៍សាត់៕



© រក្សាសិទ្ធិដោយ thmeythmey.com