ខ្មែរ​ក្រហម
ជាតិ
លោក សុខ អាន៖ តុលាការ​ខ្មែរក្រហម​ចំណាយ​តិច ប៉ុន្តែ​បាន​លទ្ធផល​ដ៏​ធំធេង
07, Aug 2014 , 11:08 am        
រូបភាព
ដោយ: រួបរួម
លោកឧបនាយក​រដ្ឋមន្ត្រី សុខ អាន បាន​វាយ​តម្លៃ​ថា ការ​សម្រេច​ទោស​ឲ្យអតីតមេដឹកនាំខ្មែរក្រហម​ពីរ​រូប គឺ​នួន ជា និង ខៀវ សំផន បជាប់ពន្ធនាគារ​មួយ​ជីវិត​លើ​សំណុំ​រឿង​០០២ វគ្គ​១ បង្ហាញ​គំរូ​ថ្មី​មួយ​របស់​តុលាការ​កម្ពុជា​លើ​ការ​សម្រេច​ក្តី​ជាលក្ខណៈ​អន្តរ​ជាតិ។ លោក​រីក​រាយ​ចំពោះ​ដំណើរ​ការ​សាលាក្តី​ខ្មែរក្រហម ដែល​បាន​ចំណាយ​ថវិកា​តិច ប៉ុន្តែ​ទទួល​បាន​ជោគ​ជ័យ​ដ៏​ធំ​ធេង។



ថ្លែងនៅ​ក្នុងសន្និសីទ​សារព័ត៌មាន​បន្ទាប់ពី​ការ​បិទ​បញ្ចប់​សំណុំរឿង​០០២/០១ នៃអង្គ​ជំនុំ​ជម្រុះ​សាលា​ដំបូងនៃសាលាក្តី​ខ្មែរក្រហមនា​ថ្ងៃនេះ​ លោក សុខ អាន បាន​លើកឡើង​ថា បញ្ហាកង្វល់​ធំ​ៗ​របស់​សាលាក្តី​ខ្មែរក្រហម​ មាន​ពីរ​ចំណុច​ គឺ​ភាព​ចាស់​ជរា​របស់​ជន​ជាប់​ចោទ និង​បញ្ហា​ហិរញ្ញ​វត្ថុ។ លោក​បាន​បញ្ជាក់ថា បើ​គិត​ចាប់​តាំងពី​ដំណើរ​ការកាលពី​ឆ្នាំ​២០០៦ មក សាលាក្តី​ខ្មែរក្រហម បាន​ចំណាយ​ថវិកាអស់​ប្រមាណ​ជា​២០០លាន​ដុល្លារ ដែល​ស្ថិតក្នុង​រង្វង់ពី​២៥ ទៅ​២៧លាន​ដុល្លារក្នុងមួយឆ្នាំ។

ទាក់ទងនឹងការចំណាយ លោកបាន​លើក​ឡើង​ថា វា​ជាមោទនភាពមួយ ពីព្រោះ​វា​មាន​ទំហំ​តិច​ជាង​តុលាការ​លំដាប់​អន្តរជាតិ​នៃ​ប្រទេស​ដទៃ​ទៀត៕

© រក្សាសិទ្ធិដោយ thmeythmey.com