ខ្មែរ​ក្រហម
ជាតិ
រដ្ឋាភិបាល និង UN នឹង​ចេញ​សេចក្តីថ្លែងការណ៍​រួម​ជុំវិញ​សាលក្រម០០២ វគ្គ១
07, Aug 2014 , 12:06 pm        
រូបភាព
ដោយ:
លោក ឌឹ​ម សុ​វណ្ណា​រុំ ប្រធាន​ផ្នែក​កិច្ចការ​សាធារណៈ​នៃ​សាលាក្តី​ខ្មែរក្រហម បានបញ្ជាក់​ឲ្យ​ដឹងថា រដ្ឋាភិបាល​កម្ពុជា និង​តំណាង​អង្គការសហប្រជាជាតិ (UN) នឹងធ្វើ​សេចក្តីថ្លែងការណ៍​រួមគ្នា​មួយ​នៅ​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍ ទី៧ ខែសីហា ឆ្នាំ២០១៤ នេះ ជុំវិញ​ការសម្រេច​សាលក្រម​ផ្តន្ទាទោស​មួយជីវិត ប្រឆាំង ខៀវ សំផន និង នួន ជា ក្នុង​សំណុំរឿង០០១ វគ្គ១ ។



ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​បន្ទាប់ពី​ការប្រកាស​សាលក្រម លោក David Scheffer អ្នកជំនាញ​ពិសេស​របស់​អគ្គលេខាធិកា​រ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​ផ្នែក​រ៉ៃ​អង្គាស​ថវិកា​សម្រាប់​ជួយ​ដល់​ដំណើរ​តុលាការ​ខ្មែរក្រហម និង លោក Stephen Mathias ឧបការី​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ សុទ្ធតែ​បាន​អបអរសាទរ​ចំពោះ​ការសម្រេច​របស់​សាលាដំបូង​នៃ​សាលាក្តី​ខ្មែរក្រហម។

លោក Stephen Mathias បាន​គូសបញ្ជាក់ថា ការសម្រេច​ក្តី​របស់​តុលាការ​ខ្មែរក្រហម​នៅថ្ងៃនេះ មាន​សារសំខាន់​ណាស់ ដែល​អាច​ជះឥទ្ធិពល​ដល់​ពិភពលោក​ទាំងមូល ជាពិសេស​ករណី​មេដឹកនាំ​នៅ​ស៊ី​រី ឬ​ស៊ូដង់ ជាដើម ហើយ​វា​បានបង្ហាញ​ឲ្យ​ឃើញថា ជន​ដែល​ប្រព្រឹត្តិ​អំពើ​សាហាវយង់ឃ្នង​មិនអាច​គេច​ផុតពី​សំណាញ់​ច្បាប់​ឡើយ។

លោក​ឧបនាយករដ្ឋមន្ត្រី សុខ អាន បាន​អះអាងថា សាលក្រម​នៅថ្ងៃនេះ មិនមែនជា​ការកំណត់​ទុក​មុន​នោះឡើយ ពោលគឺ​តុលាការ​សម្រេច​ក្តី​ទៅតាម​នីតិវិធី និង​ភស្តុតាង​ដែល​ខ្លួន​ប្រមូលបាន៕



© រក្សាសិទ្ធិដោយ thmeythmey.com