ខ្មែរ​ក្រហម
ជាតិ
​មេធាវី​របស់ នួន ជា៖ សាលក្រម​ថ្ងៃនេះ គឺ​អយុត្តិធម៌​ខ្លាំងណាស់
07, Aug 2014 , 12:53 pm        
រូបភាព
ដោយ: ថ្មីៗ
សហ​មេធាវី​របស់លោក នួន ជា នៅថ្ងៃនេះ បាន​សម្តែង​ការសោកស្តាយ​ចំពោះ​សាលក្រម​អង្គជំនុំជម្រះ​តុលាការ​ដំបូង ដែល​បានសម្រេច​ឲ្យ​កូនក្តី​របស់ខ្លួន​ជាប់ពន្ធនាគារ​អស់​មួយជីវិត ។  លោក សុន អា​រុណ មេធាវី​ការពារ​ក្តី​ឲ្យ​លោក នួន ជា បញ្ជាក់​ដូច្នេះ​ថា៖« ខ្ញុំ​សោកស្តាយ​ខ្លាំងណាស់ វា​ជា​រឿង​អា​យុត្តិធម៌ សម្រាប់​កូនក្តី​ខ្ញុំ ព្រោះ​តុលាការ​គ្មាន​ភស្តុតាង​ច្បាស់លាស់​ឡើយ ។ ខ្ញុំ​មិនដឹង​គាត់​មាន​ភស្តុតាង​មកពីណា​ទេ  ដែល​សម្រេច​ដូច្នេះ។ ម្យ៉ាងវិញទៀត ហេតុអ្វី​តុលាការ មិន​ហៅ​ជន​ដទៃទៀត​ដែលជា​អ្នកពាក់ព័ន្ធ​ក្នុង​រឿងនេះ មក​កាត់ទោស​ផង។ ជន​ទាំងនោះ ឥឡូវ​កំពុង​មានអំណាច​ក្នុង​រដ្ឋាភិបាល​បច្ចុប្បន្ន និង​ជនបរទេស​ផងដែរ។



សំឡេងលោក សុន អារុណ






© រក្សាសិទ្ធិដោយ thmeythmey.com