ខ្មែរ​ក្រហម
ជាតិ
មេធាវី​របស់​ខៀវ សំផន៖ យើង​នឹង​តស៊ូរ​ដើម្បី​ឲ្យ​សាលក្រម​ក្លាយទៅជា​មោ​ឃៈ
07, Aug 2014 , 1:19 pm        
រូបភាព
ដោយ: រួបរួម
លោក គង់ សំអុន និង​សហ​មេធាវី​បរទេស​ពីររូប​ទៀត​របស់ ខៀវ សំផន បានប្រកាស​ដាក់​បណ្តឹង​សារទុក្ខ​ប្រឆាំងនឹង​ការសម្រេច​របស់​អង្គជំនុំជម្រះ​សាលាដំបូង​នៃ​តុលាការ​ខ្មែរក្រហម។ លោក​បាន​លើកឡើងថា ការកាត់ទោស​ឲ្យ​កូនក្តី​របស់លោក​ជាប់ពន្ធ​នាគារ​អស់​មួយជីវិត គឺជា​រឿង​ដែល​ហួស​ពី​ការខកចិត្ត​ទៅទៀត។



លោក គង់ សំអុន បាន​បញ្ជាក់ថា៖ «យើង​នឹង​តស៊ូរ​ដើម្បី​ឲ្យ​សាលក្រម​នៅថ្ងៃនេះ ក្លាយជា​មោ​ឃៈ យើង​នឹង​ប្តឹង​សារទុក្ខ»។ លោក​បាន​រិៈ​គន់​ថា តុលាការ​ពុំមាន​ភស្តុតាង​រឹងមាំ​ទាក់ទង​នឹង​លោក ខៀវ សំផន នោះឡើយ ដោយ​ពួកគេ​ផ្អែកទៅលើ​តែ​តួនាទី​ជាន់ខ្ពស់​របស់​អតីត​ប្រធាន​រដ្ឋ​នៃ​របប​ខ្មែរក្រហម​រូបនេះ។

សហ​មេធាវី​របស់លោក ខៀវ សំផន បាន​លើកឡើងថា កូនក្តី​របស់ខ្លួន​មិន​ពេញ​ចិត្តនឹង​ការសម្រេច​នេះឡើយ ហើយ​លោក​នឹង​ប្តឹង​សារទុក្ខ​បើទោះបីជា​យុត្តិធម៌​សម្រាប់​លោក​តិចតួច​ក៏ដោយ៕



© រក្សាសិទ្ធិដោយ thmeythmey.com