ខ្មែរ​ក្រហម
ជាតិ
សហភាព​អឺរ៉ុប​ស្វាគមន៍​សាលក្រម​ប្រឆាំង នួន ជា និង ខៀវ សំផន
07, Aug 2014 , 3:45 pm        
រូបភាព
ដោយ:
សហភាព​អឺរ៉ុប តាមរយៈ​អ្នកនាំពាក្យ​របស់​សហភាព​អឺរ៉ុប​នៅក្នុង​ទីក្រុង​ប្រ៊ុ​ច​សែ​ល ប្រទេស​ប៊ែ​ល​ហ្ស៊ិ​ក បាន​ថ្លែង​ស្វាគមន៍​ចំពោះ​ការប្រកាស​សាលក្រម របស់​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​នៅថ្ងៃនេះ ដើម្បី​ប្រឆាំងនឹង​អតីត​មេដឹកនាំ​របប​កម្ពុជា​ប្រជាធិបតេយ្យ ដែល​រូ​ម​មាន លោក នួន ជា និង លោក ខៀវ សំផន ។


បើ​យោងតាម​សេចក្ដីថ្លែងការណ៍​របស់​អ្នកនាំពាក្យ​ខាងលើ​នោះ សហភាព​អឺរ៉ុប​យល់ថា ការផ្តន្ទាទោស​របស់​ចៅក្រម គឺជា​សញ្ញាណ​វិជ្ជមាន​ដ៏​សំខាន់​មួយ ក្នុង​ជំហាន​ឆ្ពោះទៅកាន់​ការប្រយុទ្ធប្រឆាំង​នឹង​និ​ទណ្ឌ​ភាពជា​សាកល។ សាលក្រម​នេះ​វា​បង្ហាញថា ពួក​មេដឹកនាំ​នយោបាយ​ទាំងអស់ ត្រូវតែ​ទទួលខុសត្រូវ​ចំពោះ​ទង្វើ​​របស់​ខ្លួន បើទោះបីជា​​អំពើ​នោះបាន​ប្រព្រឹត្ត​កាលពី​រាប់​ទសវត្ស​មកហើយ​ក៏ដោយ។

ក្នុងនាម​ជា​សមាជិក​នៃ​មិត្ត​របស់​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​​កម្ពុជានេះ​ សហភាព​អឺរ៉ុប​បានរួម​ចំណែក​ក្នុង​ការ​រក្សា​មុខងារ​ដ៏​ត្រឹមត្រូវ​របស់​តុលាការ​មួយ​នេះ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ។ សហភាព​អឺរ៉ុប​មានបំណង​បន្ត​ការគាំទ្រ​របស់ខ្លួន នៅក្នុង​ការស្វែងរក​យុត្តិធម៌​ចំពោះ​ជនរងគ្រោះ​នៃ​របប​ខ្មែរក្រហម និង​ដើម្បី​រួមចំណែក​ដល់​ដំណើរការ​ផ្សះផ្សារ​ជាតិ​នៅក្នុង​ប្រទេស​កម្ពុជា៕


© រក្សាសិទ្ធិដោយ thmeythmey.com