ខ្មែរ​ក្រហម
ជាតិ
មេធាវី នួន ជា៖ ហេតុអ្វី​តុលាការ​មិន​យក​អ្នកធំ​បច្ចុប្បន្ន​ដែលជា​សហចារី​មក​កាត់ទោស?
07, Aug 2014 , 4:33 pm        
រូបភាព
ដោយ:

ភ្លាមៗក្រោយពី​ស្រែកថា អយុត្តិធម៌​ណាស់​សម្រាប់​កូនក្តី​ខ្ញុំ នៅពេលដែល​តុលាការ​ខ្មែរក្រហម​សម្រេច​កាត់ទោស​លោក នួន ជា ឲ្យ​ជាប់ពន្ធនាគារ​អស់​មួយជីវិត មេធាវី​ការពារ​ក្តី​ឲ្យ​លោក នួន ជា លោក សុន អា​រុណ បាន​ប្រៀបប្រដូច​ការកាត់ទោស​លោក នួន ជា ថា ដូ​ចជា យក​ក្រពើ​មួ​យមក​សម្លាប់ ហើយ​យកតែ​ដងខ្លួន តែ​ក្បាល​កន្ទុយ ដៃ ជើង មិន​យក​នោះទេ។ លោក បញ្ជាក់​ដូច្នេះ​ថា៖« ត្រង់ចំណុច​នេះ មានន័យថា អ្នក​ដែល​បង្កើត​រឿង​ឲ្យ​កម្ពុជា​យើង​រងទុក្ខវេទនា​មុនដំបូង​បំផុត តុលា​ការមិន​យកមក​កាត់សេចក្តី មិន​យកមក​និយាយ​សោះ។​ ជនបរទេស​ខ្លះដែលលូកដៃធ្វើ​ឲ្យ​កម្ពុជា​ច្របូកច្របល់​ មិន​កាត់ទោស។ លើសពីនេះ មាន​ជនជាតិខ្មែរ​ធ្វើ​ធំ​ជាច្រើន​ដែល​នៅសល់ ហេតុអ្វី​មិន​យកមក​កាត់ទោស​ផង? តុលាការ​អយុត្តិធម៌​ណាស់!»។


មានសំឡេង









© រក្សាសិទ្ធិដោយ thmeythmey.com