កីឡាជាតិ
ជាតិ
ព្រឹទ្ធា​​ចា​រ្យ អ៊ំ សួន ខំ​ថែទាំ​សុខភាព​ឲ្យ​ទាន់​ស៊ី​ហ្គេម​នៅ​កម្ពុ​ជានា​ឆ្នាំ២០២៣
09, Aug 2014 , 12:31 pm        
រូបភាព
ស្ថិតក្នុង​វ័យ៧៨ឆ្នាំ ព្រឹទ្ធា​ចា​រ្យ អ៊ំ សួន ដែល​តែងតែមាន​វត្តមាន​នា​ការប្រកួត​កីឡាបាល់ទាត់​នានា​នោះ រំពឹងថា លោក​អាចមាន​ឱកាស​មើល​ការរៀបចំ​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​លើកដំបូង​នៅ​កម្ពុ​ជានា​ឆ្នាំ២០២៣ ។ នា​រយៈពេល៩ឆ្នាំ​ខាងមុខ​ទៀត អ្នកគាំទ្រ​កីឡាបាល់ទាត់​ដ៏​ស្មោះស្ម័គ្រ​រូបនេះ នឹង​ឈានចូល​ដល់​វ័យ៨៧ឆ្នាំ។



ស្តាប់សំឡេងព្រឹទ្ធាចារ្យ អ៊ុំ សួន


លោកតា​មាន​ជំនឿ​យ៉ាង​មុតមាំ​ថា គាត់​នឹងមាន​ឱកាស​មើល​ការរៀបចំ​ព្រឹត្តិការណ៍​កីឡា​ដ៏​ធំ​នៅក្នុង​ប្រទេស​កម្ពុជា​ជា​លើក​ទី​ពីរ។ កាលពី​ឆ្នាំ១៩៦៦ លោកតា សួន បាន​មើល​ការប្រកួត​ជាច្រើន​ក្នុង​ព្រឹត្តិការណ៍​កីឡា​ហ្គា​ណេ​ហ្វូ នៅ​ពហុ​កីឡដ្ឋាន​ជាតិ បើទោះបីជា​ពេលនោះ​លោក​មានការ​មមាញឹក​នៅ​ខេត្តកោះកុង​ក៏ដោយ។ លោក​សង្ឃឹមថា អាច​មើល​ការរៀបចំ​ព្រឹត្តិការណ៍​កីឡា​ដ៏​ធំ​លើក​ទី​ពីរ​នៅ​កម្ពុជា​ក្នុង​ចន្លោះពេល៥៧ឆ្នាំ។

បុរស​ចំណាស់​ដ៏​ប៉ិន​វោហារ​រូបនេះ បាន​បញ្ជាក់ថា លោក​ខិតខំ​ហាត់ប្រាណ និង​ធ្វើ​ចិត្ត​ឲ្យ​សប្បាយ​ជា​រៀងរាល់ថ្ងៃ ហើយ​លោក​តែងតែ​ទៅ​មើល​ការប្រកួត​កីឡាបាល់ទាត់ មិន​ថា ក្នុង​ក្របខណ្ឌ​កំពូល ឬ​ការប្រកួត​មិត្តភាព​អ្វី​នោះឡើយ។ លោក​បញ្ជាក់ថា ការមើល​ការប្រកួត​កីឡាបាល់ទាត់​ដែលជា​ចំណង់​ចំណូលចិត្ត​ដ៏​ធំ​របស់លោក ធ្វើ​ឲ្យ​លោក​មាន​សុខភាព​រឹងមាំ និង​អាយុ​យឺនយូរ។

គេហទំព័រថ្មីៗ នឹង​ចុះផ្សាយ​ព័ត៌មាន​ជា​បន្តបន្ទាប់​ទាក់ទង​នឹង​អ្នកគាំទ្រ​កីឡាបាល់ទាត់​ដ៏​ស្មោះស្ម័គ្រ​រូបនេះ៕





© រក្សាសិទ្ធិដោយ thmeythmey.com