កីឡាជាតិ
ជាតិ
U21 កម្ពុជា​ឈ្នះ​ម្ចាស់​ផ្ទះ​ប្រ៊ុយ​ណេ ១-០ នាការ​ប្រកួត​បើកឆាក​ពាន​រង្វាន់​ស្តេច​ប្រ៊ុយណេ​
09, Aug 2014 , 9:43 pm        
រូបភាព
ចាន់ វឌ្ឍនាកា ពេល​ទទួល​ពាន​កីឡាករ​ឆ្នើម​ជាងគេ​ប្រចាំ​លីក​ឆ្នាំ​២០១៤
ចាន់ វឌ្ឍនាកា ពេល​ទទួល​ពាន​កីឡាករ​ឆ្នើម​ជាងគេ​ប្រចាំ​លីក​ឆ្នាំ​២០១៤
ដោយ: រួបរួម
ក្រុម​កីឡា​ករ​បាល់​ទាត់​ជម្រើស​ជាតិ​យុវជន​អាយុ​ក្រោម​២១​ឆ្នាំ​របស់​កម្ពុជា បាន​សាង​ប្រវត្តិ​ថ្មី​នៅ​ក្នុងព្រឹត្តិការណ៍​អន្តរជាតិ បន្ទាប់​ពីពួក​គេ​បាន​យក​ឈ្នះ​ម្ចាស់​ផ្ទះ​ប្រ៊ុយណេ​ ១-០ នាការ​ប្រកួត​បើក​ឆាក​ពូល B នៃ​ព្រឹត្តិការណ៍ Hassanal Bolkiah Trophy ឆ្នាំ​២០១៤ នៅ​កីឡដ្ឋាន Hassanal Bolkiah រា​ជ​ធានី​បង់ដាសិរីបេហ្គាវ៉ាន ប្រទេស​ប្រ៊ុយ​ណេ។



គ្រាប់​បាល់​បញ្ចូល​ទី​របស់​កម្ពុជា បាន​កើត​ឡើង​នៅ​ក្នុងនាទី ទី​១៦ ដែល​សម្រេច​បាន​ដោយ ចាន់ វឌ្ឍនាកា ដែល​បាន​ជាប់​ជា​កីឡាករ​ឆ្នើម​ប្រចាំ​ក្របខណ្ឌ​មិត្ត​ហ្វូន​ខេមបូឌានលីក​ឆ្នាំ​២០១៤ និង​ជា​កីឡាក​ដែល​មាន​ប្រជាប្រិយភាព​ជាងគេ​របស់​ក្លិប​ចម្ការកៅស៊ូបឹងកេត។

ជាមួយ​នឹងជ័យ​ជម្នះ​ដ៏​កម្រនេះ U21កម្ពុជាក្រោម​ការដឹកនាំ​របស់​លោក Lee Tae Hoon ​នឹង​ប្រឹងប្រែង​បន្ថែម​ទៀត​សម្រាប់​ការប្រកួត​ដែល​នៅ​សេសសល់​ដោយ​រំពឹង​ថា អាច​ឈាន​ដល់​វគ្គ​១/២​ផ្តាច់ព្រ័ត្រ​ដូចកាលពី​ឆ្នាំ​២០០៧៕

© រក្សាសិទ្ធិដោយ thmeythmey.com