កីឡាជាតិ
ជាតិ
HBT2014៖ កម្ពុជា​នាំ​មុខ​សិង្ហ​បុរី​ ៣-០ នៅ​តង់ទីមួួយ
11, Aug 2014 , 3:46 pm        
រូបភាព
កីឡាករសម្រាក​ផឹកទឹក។ រូបថត  Faiq Airudin
កីឡាករសម្រាក​ផឹកទឹក។ រូបថត Faiq Airudin
ដោយ: រួបរួម
កីឡាករ​បាល់ទាត់​ជម្រើស​ជាតិ​យុវជន​អាយុ​ក្រោម​២១​ឆ្នាំ​របស់​កម្ពុជា កំពុង​តែ​ទទួល​បាន​ផល​ជាវិជ្ជមាន​ក្នុងការ​ប្រកួតដណ្តើមពាន​រង្វាន់ Hassanal Bolkiah Trophy នៅ​ក្នុង​ប្រទេស​ប្រ៊ុយណេ តាម​រយៈ​ការ​នាំមុខសិង្ហបុរី ៣-០ នៅ​ក្នុងតង់ទីមួយ នា​ជំនួប​នៅ​រសៀល​ថ្ងៃចន្ទ​នេះ។



ខ្សែប្រយុទ្ធ​បឹងកេត ចាន់ វឌ្ឍនាកា រក​បាន​គ្រាប់ទីមួយ​នៅ​ក្នុងនាទី ទី ២១ ហើយ​ខ្សែ​បម្រើ ណុប តុលា និង ប្រាក់ មុន្នីឧត្តម នៃក្លិប​ស្វាយ​រៀង បន្ថែម​បានម្នាក់​មួយ​គ្រាប់​ទៀត​នៅ​ក្នុង​នាទី ទី ៣៧ និង​៤៣។ តាម​ប្រភព​ពីទីលាន​ប្រកួត ក្រុមទាំងពីរ​បាន​ស្នើ​សុំ​សម្រាក​មួយ​ភ្លែត​ផង​ដែរដើម្បីផឹកទឹក (cooling break) ខណៈ​អាកាសធាតុនៅ​ទីលាន​មានកំដៅ​៣២អង្សារសេ។

តើ​កម្ពុជា​រក្សាការលេងដ៏​ល្អរបស់​ខ្លួន​បាន​ដែរឬទេនៅ​ក្នុងតង់ទីពីរ?



© រក្សាសិទ្ធិដោយ thmeythmey.com