សុខភាព
អន្តរជាតិ
ជនជាតិ​ចិន៨នាក់​ត្រូវ​បានដាក់​នៅ​ដាច់ដោយឡែក​ជុំវិញ​មេរោគ​អេ​បូ​ឡា
12, Aug 2014 , 11:09 am        
រូបភាព
ដោយ: ថ្មីៗ
បុគ្គលិក​ពេទ្យ​ជា​ជន​ជាតិចិន​ចំនួន៨នាក់​ត្រូវ​បានដាក់​ក្នុង​បន្ទប់​ដាច់ដោយឡែក​ពី​គេ​ក្នុងប្រទេស​ស៊ីរ៉ា​ឡេ​អុង ខណៈដែល​មន្ត្រី​ជំនាញ​ផ្នែក​សុខភាព​បាន​ប្រ​ឈ​មុខ​កាលពី​ថ្ងៃ​ចន្ទ​ជាមួយនឹង​សំណួរ​លើ​ក្រមសីលធម៌​ជុំវិញ​ការប្រើប្រាស់​ថ្នាំ​ពិសោធ​ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​មេរោគ​ដ៏​សាហាវ​អេ​បូ​ឡា។ ខណៈ​ស្ថិតក្នុង​ស្ថានភាព​ភ័យ​ស្លន់ស្លោ ប្រទេស​នៅ​អា​ហ្វ្រិ​ខាងលិច​ជាច្រើន​ដែល​កំពុងតែ​ជំងឺ​ត្រូ​ពិ​កមួយ​នេះ បាន​ចាត់វិធានការ​គ្រប់គ្រង​យ៉ាង​តឹងរ៉ឹង​ដែល​នាំ​ឲ្យ​មាន​ច​លលា​ច​ល​ផ្នែក​ដឹកជញ្ជូន ការតំឡើងថ្លៃ និង​ការខ្វះខាត​អាហារ។



អង្គការ​សុខភាព​ពិភពលោក​ហៅ​កាត់​ថា WHO បាន​ញាប់ដៃ​ញាប់ជើង​ក្នុងការ​ផ្តល់នូវ​ការណែនាំផ្សេងៗសម្រាប់​ការប្រើប្រាស់​ថ្នាំ​ពិសោធ​ក្នុង​កិច្ច​ជុំ​មួយ​នៅ​ទីក្រុង​ហ្សឺ​ណែវ ខណៈដែល​ចំនួន​មនុស្ស​ស្លាប់​សរុប​ពី​ការ​ផ្ទុះឡើង​នូវ​ជំងឺ​អេ​បូ​ឡា​បាន​កើនឡើង​ជិត​ដល់១០០០នាក់​ហើយ។

បច្ចុប្បន្ន វា​មិនមាន​ថ្នាំ​ព្យាបាល ឬក៏​ថ្នាំ​បង្កា​សម្រាប់​ជំងឺ​អេ​បូ​ឡា​ឡើយ ហើយ​នេះ​ជា​មេរោគ​មួយ​ក្នុងចំណោម​មេរោគ​ដ៏​គ្រោះថ្នាក់​បំផុត​សម្រាប់​មនុស្ស ដែល​នាំ​ឲ្យ​អង្គការ WHO ធ្វើការ​ប្រកាស​ពី​គ្រោះអាសន្ន​សុខភាព​សាធារណៈ​ទូទាំង​ពិភពលោក។ ជំងឺ​នេះ​កំពុងតែ​រាតត្បាត​ក្នុងប្រទេស​នៅ​អាហ្វ្រិក​ខាងលិច​ដែលមាន​ប្រព័ន្ធ​សុខាភិបាល​ទាប ដោយ​រួ​មាន​ប្រទេស​ហ្គី​ណេ លី​ប៊ឺ​រី និង​ស៊ីរ៉ា​ឡេ​អុង។

លោក Zhao Yanbo ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​នៅ​ស៊ី​រ៉​ឡេ​អុង បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា វេជ្ជបណ្ឌិត​ចំនួន៧នាក់ និង​គិលានុបដ្ឋាយិកា​ម្នាក់​ដេ​ល​បាន​ព្យាយាម​អ្នកជំងឺ​មាន​មេរោគ​អេ​បូ​ឡា ត្រូវបាន​ដាក់​នៅ​បន្ទប់​ដាច់ដោយឡែក ប៉ុន្តែ មិនត្រូវ​បាន​គេ​បញ្ជាក់ថា ពួកគេ​បាន​ផ្ទុកមេរោគ​អេ​បូ​ឡា​ឡើយ៕

ប្រែ​សម្រួល​ដោយ ផេង សំណាង


© រក្សាសិទ្ធិដោយ thmeythmey.com