កីឡាជាតិ
ជាតិ
ពាន​ស្តេច​ប្រ៊ុ​យ​ណេ៖ U21កម្ពុជាប៉ះ​ម៉ាឡេស៊ី​នៅ​វេលាម៉ោង​៧:១៥នាទី​ល្ងាច​ថ្ងៃ​ពុធ​នេះ​
13, Aug 2014 , 2:27 pm        
រូបភាព
គ្រូ​បង្វឹក​កូរ៉េ​ខាង​ត្បូង Lee Tae Hoon ក្រោយ​ការប្រកួត​ជាមួយ​សិង្ហបុរី។ រូបថត Brunei Times
គ្រូ​បង្វឹក​កូរ៉េ​ខាង​ត្បូង Lee Tae Hoon ក្រោយ​ការប្រកួត​ជាមួយ​សិង្ហបុរី។ រូបថត Brunei Times
ដោយ:
ក្រុម​បាល់ទាត់​យុវជន​ក្រោម​អាយុ​២១​ឆ្នាំ​របស់​កម្ពុជា (U21) នឹង​ត្រូវ​ប្រកួត​ជម្រុះ​ក្នុង​ពូល B នៃ​ពាន​រង្វាន់ Hassanal Bolkiah Trophy 2014 (HBT) លើក​ទី៣ ដោយ​ប៉ះ​ក្រុម ម៉ាឡេស៊ី វេលា​​ម៉ោង ៧:១៥ នាទី​ល្ងាច​នេះ​លើ​កីឡដ្ឋាន Track & Field Sports Complex ក្នុង​រាជធានី​បង់​ដារសេរីបេហ្គាវ៉ាន់។



ងាក​ទៅ​មើល​ ២ ប្រកួត​ចុង​ក្រោយ​របស់​ក្រុម​ទាំង ២ សម្រាប់​កម្ពុជា ២ ប្រកួត​ឈ្នះ​ទាំង ២ ដោយ​ដំបូង​ឈ្នះ ប្រ៊ុយណេ នៅ​ថ្ងៃ​បើក​ឆាក ១ ទល់ ០ និង​​ប្រកួត​បន្ទាប់​​​ឈ្នះ​សិង្ហបុរី ៣ – ១។ ចំណែក​ម៉ាឡេស៊ី ​ប្រកួត​ដំបូង​មក​ប្រកួត​ស្មើ ឥណ្ឌូណេស៊ី ០ ទល់ ០ និង ឈ្នះ​វៀតណាម ២ ទល់ ០។

ទម្រង់​ប្រកួត​ចុង​ក្រោយ​ក្នុង​ពាន​រង្វាន់​នេះ​របស់​លោក​គ្រូ​បង្វឹក Lee Tae Hoon បាន​ដាក់​កីឡាករ​សំខាន់ៗ​មួយ​ចំនួន​ដូចជា គួច សុកុម្ភៈ (ប្រធាន​ក្រុម), ចាន់ វឌ្ឍនាកា, ប្រាក់ មុន្នីឧត្តម, រស់ សំអឿន, សុខ សុវណ្ណ និង ឈិន ឈឿន ជា​ដើម។

តារាង​ចំណាត់​ថ្នាក់​បណ្ដោះអាសន្ន​នៅ​ពូល B មាន៖
១) កម្ពុជា ប្រកួត ២ លើក​មាន​ ៦ ពិន្ទុ
២) ម៉ាឡេស៊ី ប្រកួត ២ លើក​មាន ៤ ពិន្ទុ

៣) ប្រ៊ុយណេ ប្រកួត ២ លើក​មាន ៣ ពិន្ទុ
៤) វៀតណាម ប្រកួត​២ លើក​មាន ៣ ពិន្ទុ
៥) ឥណ្ឌូណេស៊ី ប្រកួត​២​លើក មាន ១ ពិន្ទុ
៦) សិង្ហបុរី ប្រកួត ២ លើក​មាន ០ ពិន្ទុ

សរុប​ការ​ប្រកួត​នៅ​ថ្ងៃ​នេះ​ក្នុង​ពូល B មាន៖
វៀតណាម Vs ឥណ្ឌូណេស៊ី ម៉ោង ៣ រសៀល
ម៉ាឡេស៊ី Vs កម្ពុជា ម៉ោង ៧:១៥ ល្ងាច
ប្រ៊ុយណេ Vs សិង្ហបុរី ម៉ោង ៧:១៥ នាទី​ល្ងាច​

ដោយ ប៉ែន ប៉ារ៉ាឌី



© រក្សាសិទ្ធិដោយ thmeythmey.com